ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ចោទប្រកាន់​អតីតវិនិយោគិនធនាគារវិនិយោគ Goldman Sachs ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​

រូបភាព​ឯកសារ៖ បាតុករ​កាន់​រូប​លោក​ Jho Low ជា​ចោរសមុទ្រ​នៅ​​ក្នុង​បាតុកម្ម​មួយ​ក្នុង​ប្រទេស​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៤ ខែ មេសា ឆ្នាំ ២០១៨។
រូបភាព​ឯកសារ៖ បាតុករ​កាន់​រូប​លោក​ Jho Low ជា​ចោរសមុទ្រ​នៅ​​ក្នុង​បាតុកម្ម​មួយ​ក្នុង​ប្រទេស​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៤ ខែ មេសា ឆ្នាំ ២០១៨។

ក្រសួងយុត្តិធម៌​អាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ប្រកាស​ចោទប្រកាន់​បទឧក្រិដ្ឋប្រឆាំង​នឹង​ធនាគារវិយោគ Goldman Sachsនិង​អ្នក​វិភាគហរិញ្ញវត្ថុ​ម៉ាឡេស៊ី​ម្នាក់​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​សូកប៉ាន់​ដែល​ត្រូវបាន​រៀបចំ​យ៉ាងល្អិតល្អន់​មួយ។

ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ថា​លោក Low Taek Jhoអតីតមន្រ្តី​នៃ​មូលនិធិ 1MDBនិង​លោក Ng Chong Hwaជា​អតីត​អ្នកវិនិយោគិន​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ឃុបឃិត​លាងលុយ​រាប់ពាន់លានដុល្លារ​បាន​មក​ពី​មូលធិនិ​នេះ។ លោក Low ដែល​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​នោះ​ ត្រូវ​បាន​គេ​ឃើញ​ចុងក្រោយ​នៅ​ប្រទេសចិន។

លោក Tim Leissnerអតីត​វិនិយោគិននៃ​ធនាគារ​វិនិយោគ Goldman Sachsបាន​សារភាព​ទទួល​កំហុស​រួចហើយ​ និង​បាន​យល់ព្រម​បង់ប្រាក់ជិត៤៤លានដុល្លារ។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​តុលាការ​សហព័ន្ធ​នៅ​ទីក្រុងញ៉ូវយ៉ក។
កាល​ពី​មុន​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​បាន​ដាក់​ពាក្យបណ្តឹង​រដ្ឋប្បវេណី​រឹបអូសទ្រព្យ

សម្បត្តិ​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​លួច​ពី​មូលនិធិ 1MDB ដែល​ជា​រឿង​អាស្រូវ​ធ្វើ​ឲ្យ​រង្គោះរង្គើ​ឆាកនយោបាយ​នៅក្នុង​ប្រទេសម៉ាឡេស៊ី។ អតីតនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក Najib Razakអ្នក​ដែល​បាន​បង្កើត​មូលនិធិ​នេះ​កាល​ពី​ឆ្នាំ២០០៩​ ត្រូវ​បាន​ចោទប្រកាន់​បទឧក្រិដ្ឋ​កាល​ពី​សប្តាហ៍​មុន​ថាបាន​ប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​ប្រាក់​របស់​មូលនិធិ 1MDB។ ក៏​ប៉ុន្តែ​លោក Razakមិន​សារភាព​ទទួល​កំហុស​លើ​បទចោទ​ទាំងអស់។

លោក Najib Razakបាន​ចាញ់​ការបោះឆ្នោត​កាល​ពី​ខែ​ឧសភា​ និង​បាន​បញ្ចប់ការ​ដឹកនាំ​របស់​គណបក្ស​លោក​ដែល​មាន​អាយុកាល ៦ទសវត្សរ៍​មក​ហើយ​នៅក្នុង​ជីវិត​នយោបាយ​ម៉ាឡេស៊ី។

ការប្រកាស​ចោទប្រកាន់​កាល​ពីថ្ងៃព្រហស្បតិ៍​គឺ​ជា​ការចោទប្រកាន់​បទឧក្រិដ្ឋ​ជា​លើក​ដំបូង​របស់ក្រសួងយុត្តិធម៌​អាមេរិក​ប្រឆាំង​នឹង​បុគ្គល​ ជា​រឿងអាស្រូវ​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ Jeff Sessionsបាន​ពណ៌នា​នៅក្នុង​សេចក្តីថ្លែងការ​របស់​លោក​កាល​ពី​ខែធ្នូ​ថា​ជា​អំពើពុករលួយ​ដ៏អាក្រក់​បំផុត​របស់រដ្ឋាភិបាល​នៃ​ប្រទេសមួយ៕

XS
SM
MD
LG