ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ចោទ​ប្រកាន់​មន្រ្តី​យោ​ធាចិន​ពីការ​ចូល​លួច​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​​របស់​ក្រុម​ហ៊ុន​ឲ្យ​ពិន្ទុ​ឥណទាន​ស.រ.អា.​នៅ​ឆ្នាំ​២០១៧


រូប​ឯកសារ៖ នេះ​ជា​ការិយាល័យ​បស់​ក្រុមហ៊ុន Equifax Inc. នៅ​ក្នុង​ក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។
រូប​ឯកសារ៖ នេះ​ជា​ការិយាល័យ​បស់​ក្រុមហ៊ុន Equifax Inc. នៅ​ក្នុង​ក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

សមាជិក​៤នាក់​របស់​យោធា​ចិន បាន​រង​ការចោទ​ប្រកាន់​ពីការលួច​ចូល​យកព័ត៌​មាន​របស់ក្រុមហ៊ុន Equifax ដែល​រាយការណ៍​ពី​ប្រវត្តិ​ឥណទាន​របស់​សហរដ្ឋ​អាមេ​រិក​នៅ​ឆ្នាំ​២០១៧​ហើយ​បាន​លួច​ទិន្នន័យ​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង​ជិត​កន្លះ​លាន​នាក់។ នេះ​តាម​ការ​ប្រកាស​របស់​ក្រុម​មន្រ្តី​អនុវត្ត​ច្បាប់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ។

ក្នុង​ការ​លួច​យកទិន្នន័យ​ដ៏​ធំបង្អស់​មួយ​នៅ​ក្នុង​ប្រវត្ត​សាស្រ្ត ​អ្នក​លួច​យក​ព័ត៌​មាន​ជាតិ​ចិន​៤នាក់ ​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Equifax ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Atlanta ​សហរដ្ឋ​អាមេរិក ​ដោយ​បាន​លួច​ឈ្មោះ ​ថ្ងៃ​ខែ ​កំណើត លេខ​សន្តិសុខ​សង្គម លេខ​ប័ណ្ណ​បើក​បរ​របស់​ពលរដ្ឋ​អាមេរិកាំង​យ៉ាង​តិច​ណាស់​ក៏​១០​លាន​នាក់​ដែរ ​ហើយ​និង​លេខរបស់​ប័ណ្ណ​ឥណទាន​របស់​ពលរដ្ឋ​អាមេរិកាំង​ប្រហែល​២សែន​នាក់។​ នេះ​តាម​ការ​ចោទ​ប្រកាន់​របស់រដ្ឋាភិបាល​សហ​ព័ន្ធ​ចំនួន៩​កាល​ពី​សប្តាហ៍​មុន។​ ការ​ចោទ​ប្រកាន់​៤​ក៏បាន​ចោទប្រកាន់​ពីការ​លួច​ឯ​កសារ​សម្ងាត់​ពាណិជ្ជកម្ម ​រួមមាន​ប្រព័ន្ធ Database ផង​ដែរ។

លោកWilliam Barr រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «ទំហំ​នៃ​ការ​លួច​នោះ មាន​ច្រើន​បំផុត។ ការលួច​នេះ មិន​ត្រឹមតែ​បណ្តាលឲ្យ​មាន​ការ​ខូចខាត​ខាង​ហិរញ្ញវត្ថុ​ដ៏​ធំ​សម្បើម​ដល់​ក្រុមហ៊ុន Equifax នោះ​ទេ ក៏ប៉ុន្តែ ​បាន​រំលោភ​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​លាន​នាក់ ​ហើយ​បាន​បណ្តាល​ឲ្យ​មានការ​ខាត​បង់ និងដាក់​បន្ទុក​យ៉ាង​ខ្លាំង​ដល់​ពួកគេ ពីព្រោះ​ពួកគេ ត្រូវចាត់​វិធានការ​ការពារ​ទប់​ទល់​នឹង​ការ​លួច​អត្តសញ្ញាណប័ណ្ណ​នេះ។

តាម​ដីកាចោទ​ប្រកាន់​នោះ អ្នក​ចូល​លួច​ឯកសារ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ជនជាតិចិន​ទាំង​៤​នាក់​នេះ ​ជា​សមាជិក​វិទ្យាស្ថាន​ស្រាវជ្រាវ​លេខ៥៤​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។ ពួកគេ ​មាន​ឈ្មោះ​ថា Wu Zhiyong, Wang Qian, Xu Ke និង Liu Lei ហើយ​ប្រឈមការ​ចោទ​ប្រកាន់​ពីការ​រួមគំនិតឆបោក​តាមប្រព័ន្ធកុំព្យូទ័រ ​ការ​ឃុបឃិត​ប្រព្រឹត្ត​ចារកម្ម​សេដ្ឋកិច្ចតាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ពួកគេ​មិន​បាន​ត្រូវ​ចាប់​ខ្លួន​ទេ៕

XS
SM
MD
LG