ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះឆ្នោត​នៅ​បារាំង​របស់​លោក Macron ត្រូវ​បាន​គេ​លួច​ចូល​មើល​ទិន្នន័យ


បដា​ផ្លូវការ​បង្ហាញ​រូប​បេក្ខជន​ប្រធានាធិបតី​បារាំង​សម្រាប់​ការ​បោះ​ឆ្នោត​២០១៧ ​លោក Emmanuel Macron នៃ​ចលនានយោបាយ​ En Marche! និង​លោកស្រី​ Marine Le Pen នៃ​គណកប្ស​ស្តាំនិយម​ទីក្រុង​ Saint-Josse ភាគ​ខាងជើង​ប្រទេស​បារាំង​។
បដា​ផ្លូវការ​បង្ហាញ​រូប​បេក្ខជន​ប្រធានាធិបតី​បារាំង​សម្រាប់​ការ​បោះ​ឆ្នោត​២០១៧ ​លោក Emmanuel Macron នៃ​ចលនានយោបាយ​ En Marche! និង​លោកស្រី​ Marine Le Pen នៃ​គណកប្ស​ស្តាំនិយម​ទីក្រុង​ Saint-Josse ភាគ​ខាងជើង​ប្រទេស​បារាំង​។

ក្រុមការងារ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង​ប្រកាន់​កណ្តាល​និយម​ដែល​នាំ​មុខ​គេ​របស់​លោក Emmanuel Macron បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​នៅ​ក្នុង​ការ​លួច​ចូល​មើល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​បែក​ធ្លាយ​អ៊ីម៉ែល​របស់​យុទ្ធនាការ​បោះឆ្នោត​និង​ឯកសារ​ហិរញ្ញវត្ថុ​នានា​របស់​ខ្លួន។ ​

ដោយ​ហៅ​ការ​បែក​ធ្លាយ​ឯកសារ​នេះ​ថា​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​ប្រទេស​បារាំង បុគ្គលិក​របស់​លោក Macron បាន​និយាយ​ថា ការ​ចែកចាយអ៊ីម៉ែល​ ឯកសារ​គណនី និង​ឯកសារ​ដទៃទៀត​រាប់ពាន់​ច្បាប់ គឺ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ស្រុក ដូចដែល​បាន​ឃើញ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​លើក​ចុង​ក្រោយ​បំផុត​ដែរ។ ​

ទីប្រឹក្សា​របស់​លោក Macron បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «ច្បាស់ណាស់ ឯកសារ​ដែល​បែកធ្លាយ​ដោយសារ​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​គឺ​ស្របច្បាប់​និង​បង្ហាញ​ពី​តួនាទី​ប្រក្រតី​នៃ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី‍»។

ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ជន​ម្នាក់​ដែល​ហៅ​ខ្លួន​ឯង​ថា EMLEAKS ​បង្ហោះ​លើ​បណ្តាញ​សង្គម​មុន​ពេល​ពាក់​កណ្តាល​អាធ្រាត្រ​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​លោក Macron វ័យ​៣៩​ឆ្នាំ និង​គូប្រជែង​របស់​លោក គឺ​លោកស្រី Marine Le Pen ដែល​ប្រកាន់​ស្តាំ​និយម បាន​បញ្ចប់​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ៕​

XS
SM
MD
LG