ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ចោទ​ប្រកាន់​ជនជាតិ​ចិន​៦​នាក់​ថា​បាន​លួច​ការសម្ងាត់​សេដ្ឋកិច្ច


អាគារទីបញ្ជាការ​នៃ​ក្រសួង​យុត្តិធម៌​​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
អាគារទីបញ្ជាការ​នៃ​ក្រសួង​យុត្តិធម៌​​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ក្រសួង​យុត្តិធម៌ស.រ.អា.​បាន​ចោទ​ប្រកាន់​ជនជាតិ​ចិន​៦នាក់​ពី​បទ​ធ្វើចារកម្ម​សេដ្ឋកិច្ច​និង​អំពី​ការ​លួចការ​សម្ងាត់​ពាណិជ្ជកម្ម​ដោយ​ថា​ ជន​ទាំង​នេះ​បាន​លួច​ការសម្ងាត់​បច្ចេកវិជ្ជា​ស.រ.អា.​ហើយ​បាន​ចែក​ចាយ​ការ​សម្ងាត់​ទាំង​នេះ​ទៅ​ឲ្យ​សាកលវិទ្យាល័យ​និង​ក្រុ​មហ៊ុន​ដែល​ត្រូតត្រា​ដោយ​រដ្ឋាភិបាល​ចិន។​

ពួក​មន្ត្រី​ស.រ.អ.​បាន​លាត​ត្រដាង​ដីកា​ចោទ​ប្រកាន់​ដែល​បាន​ត្រូវ​ដាក់​ស្នើ​កាល​ពី​ខែ​មុននៅ​ក្នុងរដ្ឋធានី​ Washington ​ហើយ​បាន​ប្រកាស​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ​កាល​ពី​ថ្ងៃ​អង្គារ។​ ពួក​ចុងចោទ​ទាំងនេះ​ដែល​សុទ្ធតែ​ជា​ជន​ជាតិ​ចិន​មាន​រួម​បញ្ចូល​ឈ្មោះ​ Hao Zhang ​ដែល​កំពុង​ជាប់ឃុំឃាំង​ ឈ្មោះ Wei Pang ​

ដែល​ជា​វិស្វករ​ដូច​ឈ្មោះ​ Hao Zhang ដែរ រួម​ទាំង​មនុស្ស​បួន​នាក់​ទៀត​ដែល​ជា​វិស្វករ​និង​សាស្ត្រាចារ្យ​ចិន​។ ពួក​គេ​ត្រូវ​បានចោទ​ប្រកាន់​ថា​ បាន​លួច​ការ​សម្ងាត់​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ស.រ.អា.​ពីរ​គឺ​ក្រុមហ៊ុន​ Skyworks Solutions ​និង​ក្រុមហ៊ុន​ Avago Technologies។​

ក្រុមហ៊ុនអាមេរិកាំង​ទាំង​នេះ​ផលិត​តម្រង​រលក​ធាតុអាកាស​វិទ្យុ​ដែល​គេហៅ​ថា​ Film Bulk Acoustic Resonators ហៅ​កាត់ថា​ FBARs ដែល​ជា​ប្រដាប់​ប្រើ​ប្រាស់​ក្នុង​ទូរស័ព្ទ​ cellphones និង​ប្រដាប់​ចល័ត​ឯទៀតៗ​ដែល​ទទួល​និងបញ្ជូន​សញ្ញា​ទិន្នន័យ​តាម​រលកធាតុអាកាស៕

XS
SM
MD
LG