ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ចាប់​ខ្លួន​ជនជាតិ​ចិន​រាប់សិប​នាក់​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់


ឯកសារ៖ ឡាន​ដឹកឈើ​ខុស​ច្បាប់​នៅភូមិ​​ Sawlaw ភាគ​ខាង​កើតនៃ​រដ្ឋ​ Kachin ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន។
ឯកសារ៖ ឡាន​ដឹកឈើ​ខុស​ច្បាប់​នៅភូមិ​​ Sawlaw ភាគ​ខាង​កើតនៃ​រដ្ឋ​ Kachin ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន។

វីអូអេផ្សាយ​ជា​ភាសា​ភូមា​បាន​រាយការណ៍​ថា ​ពួក​ជន​បរទេស​ជាង​១០០​នាក់​ដែល​គេ​ជឿថា​ភាគច្រើន​ជា​ពលរដ្ឋ​ចិន​បាន​ត្រូវ​ចាប់​ខ្លួន​ពី​ព្រោះ​បាន​កាប់ឈើ​ដោយ​ខុសច្បាប់​និង​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឯទៀតៗ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ប្រទេស​មីយ៉ាន់ម៉ា(​ភូមា)។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ពួក​យោធា​ភូមា​បាន​និយាយ​ថា ​ពួក​ជន​បរទេស​១១២​នាក់​និង​ពលរដ្ឋ​ភូមា​២០​នាក់ត្រូវ​បាន​ចាប់​ខ្លួន​ តែ​ពួក​យោធា​មិន​បាន​ប្រាប់​អំពី​ថ្ងៃ​ខែ​ជាក់​លាក់​នៃ​ការ​ចាប់ខ្លួន​ពួក​ជន​ទាំង​នេះ​ទេ។ ​ពួក​អាជ្ញាធរ​ភូមា​និយាយ​ថា ​ពួក​គេ​ក៏​បាន​រឹប​អូស​យក​បាន​ទ្បាន​ camions​ ដឹក​ឈើ​ហ៊ុប​៤៣៦គ្រឿង​, ទ្បាន​ធុន​ pickup trucks ​១៤គ្រឿង​មាន​ដឹកឈើ ​ថ្នាំ​ជំនួយ​កម្លាំង​ អាភៀន​ឆៅ​និង​រូបិយប័ណ្ណ​ចិន។

ពួក​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​នៃ​រដ្ឋ​ Kachin ​បាន​និយាយ​ប្រាប់​វីអូអេផ្នែក​ផ្សាយ​ជា​ភាសា​ភូមាថា​ ភាគ​ច្រើន​នៃ​ពួក​ជន​ជាប់​ឃុំឃាំង​ជាជន​ជាតិ​ចិន។

លោក​ Aung Kham មេដឹកនាំ Kachin ​ក្នុង​មូលដ្ឋាន​និយាយ​ថា ​ការ​កាប់ព្រៃឈើ​ខុស​ច្បាប់​មិន​អាច​កើត​មាន​បាន​ទេ​ប្រសិន​បើ​ពួក​ជន​បរទេស​ទាំង​នេះ​គ្មាន​ការ​ឃុប​ឃិតជាមួយ​រដ្ឋាភិបាល​និង​កងកម្លាំង​ឧទ្ទាមនៃក្រុម​ជន​អំបូរ​ភាគ​តិច​ទេ​នោះ។

ពួក​យោធាបាននិយាយ​ថានៅ​ក្នុង​ចំណោមវត្ថុដែល​ត្រូវ​រឹប​អូសយក​បាន​មាន​ឯកសារ​មួយ​ដែល​នៅ​ក្នុង​នោះ​នាយ​ទាហាន​ម្នាក់​នៃ​ពួក​ឧទ្ទាម Kachin បាន​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នោះ។​

វីអូអេ​មិន​អាច​ទាក់ទង​ជាមួយ​ពួក​មន្ត្រី​នៃកងទ័ព​ឯករាជ្យ Kachin ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ។​

រដ្ឋាភិបាល​ចិន​មិន​ទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​ពួក​ជន​ទាំង​នោះ​នៅ​ទ្បើយទេ។​

គេ​បាន​ចាត់ទុក​ការ​កាប់ព្រៃឈើ​ដោយ​ខុសច្បាប់​ថា​ ជា​បញ្ហា​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ភូមា​ដែល​នៅ​ទីនោះ​ក្រុមឧទ្ទាមអំបូរ​ភាគតិច​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រាប់​ទសវត្សរ៍​មក​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG