ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉េកាំង៖​មិន​ច្បាស់​ថា​ព្យុងយ៉ាង​បាន​ប្រើប្រាស់​​ការិយាល័យ​​ចិន​​វាយ​​ប្រហារ​​តាម​​ប្រព័ន្ធ​អ៊ិនធឺណិត


សន្តិសុខ​ម្នាក់​បាន​ឈរ​នៅ​មាត់​ទ្វារ​មហោស្រព​សិល្បៈ United Artists ក្នុង​អំឡុង​ពេល​បញ្ចាំង​ខ្សែ​ភាពយន្ត​ «The Interview» នៅ​ក្នុង​ទីក្រុង​ Los Angeles រដ្ឋCalifornia កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ REUTERS
សន្តិសុខ​ម្នាក់​បាន​ឈរ​នៅ​មាត់​ទ្វារ​មហោស្រព​សិល្បៈ United Artists ក្នុង​អំឡុង​ពេល​បញ្ចាំង​ខ្សែ​ភាពយន្ត​ «The Interview» នៅ​ក្នុង​ទីក្រុង​ Los Angeles រដ្ឋCalifornia កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ REUTERS

ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ដើម្បី​កំណត់សេចក្តី​រាយការណ៍​ថា​ តើ​កូរ៉េ​ខាង​ជើង​បាន​ប្រើប្រាស់​ការិយាល័យ​របស់​ចិន​ ដើម្បី​រៀប​ចំ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ទៅ​លើក្រុម​ហ៊ុន Sony Pictures ​ជា​ការ​ពិត​ឬ​ទេ។

លោកស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​«ចិន​ជំទាស់​ប្រឆាំង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​គ្រប់​ទម្រង់​ទាំងអស់»​ ហើយនឹង​មិនធ្វើ​ការសន្និដ្ឋាន​ណា​មួយ​ដោយ​គ្មាន ​«ភស្តុតាង​គ្រប់គ្រាន់» ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លោកស្រី Hua ​បាន​និយាយ​ថា ​ចិន​ជំទាស់​ប្រឆាំង​ការ​វាយ​ប្រហារ​ទៅ​លើ​ភាគីទី​៣ ​តាម​រយៈ​ការ​ប្រើ​ប្រាស់ ​«ការិយាល័យរបស់​ប្រទេស​មួយ​ទៀត» ​ហើយ​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ឲ្យ​មាន​ «ការ​សន្ទនាជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត»។

សហរដ្ឋ​អាមេរិក​កំពុង​ចរចា​ជាមួយ​ចិនដើម្បី​ជួយ​រារាំង​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ អ៊ិនធឺណិត​មក​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។

​សំណើ​នេះ​អាច​ជា​បញ្ហា​មួយ​ពីព្រោះ​តែ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា ការ​លួច​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​របស់​ចិន​បាន​គំរាម​កំហែងការសម្ងាត់​ខាង​វិស័យ​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ការប្រកួត​ប្រជែង​របស់​ក្រុម​ហ៊ុន​អាមេរិក​ និង​តម្លៃ​ការងារ​របស់​កម្មករ​អាមេរិក៕

XS
SM
MD
LG