ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ


ទង់ជាតិ​សហរដ្ឋ​អាមេរិក​ នៅ​ជុំវិញ​វិមាន​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​ឯករាជ្យជាតិ​​ ៤កក្កដា នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
ទង់ជាតិ​សហរដ្ឋ​អាមេរិក​ នៅ​ជុំវិញ​វិមាន​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​ឯករាជ្យជាតិ​​ ៤កក្កដា នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃ​ពុធ​ទី​៤ ខែ​កក្កដា នេះ។ ឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី ២៤២ នៃ​ការ​ផ្ដាច់​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក​ពី​ចក្រភព​អង់គ្លេស។

ជា​ទម្លាប់ នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​នេះ ប្រជាពលរដ្ឋ​អាមេរិកាំង​បាន​ជួបជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ ក៏​ដូចជា​ធ្វើ​ការ​ដើរ​ក្បួន​ព្យុហយាត្រា និង​បាញ់​កាំជ្រួច​អបអរសាទរ​ទិវា​នេះ​ផង​ដែរ​នៅ​ទូទាំង​ប្រទេស។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​ភរិយា​របស់​លោក​គឺ​លោកស្រី ​Melania បាន​រៀប​ចំ​ពិធី​ពិចនិច​សម្រាប់​ក្រុម​គ្រួសារ​របស់​ទាហាន​អាមេរិកាំង​នៅ​ឯ​សេតវិមាន។

នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ឯករាជ្យ ៤ កក្កដា​នេះ គេ​ក៏​ឃើញ​មាន​ការ​អាន​សេចក្ដី​ប្រកាស​ឯករាជ្យ​ដែល​ធ្វើ​ឡើង​ជា​ទម្លាប់​យូរ​មក​ហើយ​នៅ​លើ​កាំ​ជណ្ដើរ​របស់​ប័ណ្ណសារ​ជាតិ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ។

នៅ​ក្នុង​អាគារ​ប័ណ្ណសារ​ជាតិ​នេះ​ ឯកសារ​ច្បាប់​ដើម​នៃ​សេចក្ដី​ប្រកាស​ឯករាជ្យ​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជាមួយ​នឹង​រដ្ឋធម្មនុញ្ញ និង​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ស្ដី​ពី​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ពលរដ្ឋ​សម្រាប់​សាធារណជន​ទូទៅ​ទស្សនា។

បន្ទាប់​ពី​អាន​សេចក្ដី​ប្រកាស​ឯករាជ្យ​នោះ​ចប់​ភ្លាមៗ ការ​ដើរ​ក្បួន​ព្យុហយាត្រា​ដែល​មាន​ការ​ចូលរួម​ពី​មនុស្ស​រាប់​ពាន់​នាក់​បាន​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​មុខ​អាគារ​ប័ណ្ណសារ​ជាតិ និង​បញ្ចប់​នៅ​ចន្លោះ​រវាង​សេតវិមាន និង​បូជនីយដ្ឋាន​របស់​លោក​ប្រធានាធិបតី George Washington ដែល​ជា​ប្រធានាធិបតី​ដំបូង​បង្អស់​របស់​សហរដ្ឋ​អាមេរិក។

ពិធី​បុណ្យ​ឯករាជ្យ​នេះ​នឹង​បញ្ចប់​ដោយ​ការ​បាញ់​កាំជ្រួច​ដ៏​អ៊ឹកធឹក​មួយ​បន្ទាប់​ពី​ថ្ងៃ​លិច៕

XS
SM
MD
LG