ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ករណី​ឆ្លង​ច្រើន​បំផុត​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ


រថយន្ដសង្គ្រោះបន្ទាន់​ចត​នៅ​តាម​ផ្លូវ​នៅ​ក្រៅ​មន្ទីរពេទ្យ Elmhurst Hospital Center ក្នុងសង្កាត់ Queens ទីក្រុង​ញូវយ៉ក ខណៈ​ដែល​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ ១៩ ថ្ងៃ​សៅរ៍ ទី​៤ ខែមេសា ឆ្នាំ​២០២០។

អភិបាល​រដ្ឋ New York លោក Andrew Cuomo បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​អំពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​រដ្ឋ New York ថា៖ «រយៈពេល ៣០ ថ្ងៃ​គត់​តាំង​ពី​មាន​ករណី​ឆ្លង​វីរុស​នេះ​ដំបូង​បង្អស់ ប៉ុន្តែ​វា​ហាក់​ដូចជា​ពេល​មួយ​ជីវិត​អញ្ចឹង»។

រដ្ឋ New York គឺ​ជា​រដ្ឋ​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​បំផុត​ដោយសារ​វីរុស​កូរ៉ូណា​ថ្មី​នេះ។ វីរុស​នេះ​បាន​សម្លាប់​មនុស្ស​អស់​ជាង ៣ ពាន់ ៥ រយ​នាក់​មក​ហើយ​នៅ​ក្នុង​រដ្ឋ New York។ អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​បាន​និយាយ​ថា ស្ថានការណ៍​នឹង​កាន់តែ​ដុនដាប​ឡើង មិន​ត្រឹមតែ​សម្រាប់​រដ្ឋ New York ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​រដ្ឋ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ស្រប​ពេល​ដែល​លោក Cuomo បាន​និយាយ​ថា រដ្ឋ New York អាច​ប្រឈម​នឹង​ការ​អត្រា​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ​ច្រើន​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប្រហែល ៧ ថ្ងៃ​ខាង​មុខ លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​អាច​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង​បំផុត​នៃ​វីរុស​នេះ​រយៈពេល ២ សប្ដាហ៍ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ពេល​នោះ​នឹង​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ជា​ច្រើន»។

មន្ទីរពេទ្យ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ទប់ទល់​នឹង​វីរុស​កូរ៉ូណា​ថ្មី​នេះ ដោយ​ខ្វះខាត​ឧបករណ៍​ពេទ្យ។ មន្ទីរពេទ្យ​នានា​បាន​ស្នើ​សុំ​ឧបករណ៍​សម្រាប់​ជួយ​ដក​ដង្ហើម​សម្រាប់​អ្នក​ជំងឺ និង​ឧបករណ៍​ការពារ​ផ្សេង​ទៀត ដែល​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​នានា​ត្រូវការ​ដើម្បី​ពាក់​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ពី​អ្នក​ជំងឺ៕

XS
SM
MD
LG