ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ខ្ពស់​ពី​ជំងឺ​កូវីដ១៩


អ្នកស្រី​វេជ្ជបណ្ឌិត Deborah Birx ពាក់​ម៉ាស់​មុន​ថ្លែង​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​អំពី​មេរោគ​កូរ៉ូណា​ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
អ្នកស្រី​វេជ្ជបណ្ឌិត Deborah Birx ពាក់​ម៉ាស់​មុន​ថ្លែង​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​អំពី​មេរោគ​កូរ៉ូណា​ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

អ្នកស្រី​វេជ្ជបណ្ឌិត Deborah Birx មន្ត្រី​សុខាភិបាល​ដ៏​សំខាន់​មួយ​រូប​របស់​សហរដ្ឋអាមេរិក ទទួល​បន្ទុក​ជំងឺ​កូវីដ១៩ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ដ៏​ធ្ងន់ធ្ងរ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ចំពោះពលរដ្ឋ​អាមេរិក​ដែល​មិន​បាន​ប្រុងប្រយ័ត្ន​ខ្ពស់​ទៅ​លើ​ជំងឺ​កូវីដ១៩ ខណៈ​ដែល​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ។

អ្នកស្រី Birx អ្នក​សម្របសម្រួល​ខាង​ការ​ឆ្លើយតប​របស់​សេតវិមាន​ចំពោះ​ជំងឺ​កូវីដ១៩​ បាន​ថ្លែង​ក្នុង​កម្មវិធី «News Sunday» របស់​ទូរទស្សន៍ Fox News ថា៖ «ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ណាស់​ចំពោះ​អ្នក​ដែល​ចេញ​ទៅ​ខាង​ក្រៅ​ដោយ​មិន​រក្សា​គម្លាត​ពី​គ្នា»។ អ្នកស្រី​ថ្លែង​ថា ពួកគេ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ហោច​ណាស់​ចម្ងាយ​ពីរ​ម៉ែត្រ​ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ។

អ្នកស្រី Birx បាន​ថ្លែង​ក្នុង​សម្ដី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «យើង​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​ប្រសិន​បើ​យើង​នៅ​ក្នុង​ហ្វូង​មនុស្ស​ច្រើន។ យើង​អាច​ផ្ទុក​វីរុស​នេះ​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​យើង​មិន​មាន​ចេញ​រោគសញ្ញា។ ហើយ​យើង​អាច​ចម្លង​វីរុស​នេះ​ទៅ​អ្នក​ដទៃទៀត​ដោយ​មិន​ដឹង​ខ្លួន»។

អ្នកស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា៖ «យើង​ចង់​ឲ្យ​ប្រជាជន​នាំ​គ្នា​ដើរ​ឡើង​ភ្នំ លេង​វាយ​កូនហ្គោល និង​លេង​តេននីស» ប៉ុន្តែ​ពួកគេ​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​សុវត្ថិភាព»៕

XS
SM
MD
LG