ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត​ New York Times ចុះផ្សាយ​ឈ្មោះ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ចំនួន​ ១ ពាន់ នាក់​លើ​ទំព័រ​មុខ


អ្នក​ថ្មើរ​ជើង​ម្នាក់​ពាក់​ម៉ាស់​នៅ​ពេល​ដើរ​តាម​មហាវិថី Seventh Avenue នៅ​ទីលាន Times កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។
អ្នក​ថ្មើរ​ជើង​ម្នាក់​ពាក់​ម៉ាស់​នៅ​ពេល​ដើរ​តាម​មហាវិថី Seventh Avenue នៅ​ទីលាន Times កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​សហរដ្ឋអាមេរិក​នឹង​កើនឡើង​ដល់​ចំនួន ១ សែន នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ នៅ​ថ្ងៃ​អាទិត្យ​នេះ កាសែត New York Times បាន​បោះពុម្ព​ផ្សាយ​ឈ្មោះ​អ្នក​សា្លប់​ដោយសារ​ជំងឺ​នេះ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​អំពី​ពួកគេ​ចំនួន​ ១ ពាន់ នាក់ នៅ​ទូទាំង​សហរដ្ឋអាមេរិក។ ​

ចំណងជើង​ធំ​លើ​កាសែត New York Times សម្រាប់​ថ្ងៃ​អាទិត្យ​នេះ​គឺ «អ្នក​ស្លាប់​មាន​ចំនួន​ជិត ១ សែន នាក់ នៅ​អាមេរិក ដែល​នេះ​គឺ​ជា​ការបាត់បង់​ដែល​មិន​អាច​គណនា​បាន»។

តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​សហរដ្ឋអាមេរិក​កើនឡើង​ដល់​ជាង​ ៩ ម៉ឺន ៧ ពាន់​ នាក់ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក។

តួលេខ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​សកលលោក​កើនឡើង​ដល់​ជាង​ ៥ លាន ៣ សែន នាក់ ហើយ​ករណី​ស្លាប់​កើនឡើង​ដល់​ជាង​ ៣ សែ ៤ ម៉ឺន ២ ពាន់ នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins ដដែល​នេះ។

សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក គឺមាន​ចំនួន ១ លាន ៦ សែន​ ករណី ដែល​ស្ទើរ​តែ​ស្មើ​នឹង​មួយ​ភាគ​បី​នៃ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​សកលលោក៕

XS
SM
MD
LG