មន្ត្រីរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមចែកផ្សាយរូបភាពទាក់ទងនឹងពិធីជួបសំណេះសំណាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដា ដែលអ្នករៀបចំអះអាងថាមានប្រមាណ២.០០០នាក់ នៅក្នុងសណ្ឋាគារ Washington Hilton Hotel ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា។ ការជួបប្រជុំនេះ ដំបូងឡើយមិនត្រូវបានបញ្ជាក់ទីតាំងជាក់លាក់។
- ដោយ វីអូអេខ្មែរ
ក្រុមផ្សាយវីអូអេខេមរភាសាបានទៅដល់សណ្ឋាគារមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលប្រជាពលរដ្ឋខ្មែរនៅអាមេរិក មួយថ្ងៃមុនកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២–១៣ ខែឧសភា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ បានជួបជាមួយលោក Donald M. Benton អតីតសមាជិកព្រឹទ្ធសភានៃរដ្ឋ Washington (រដ្ឋនៅភាគខាងលិចសហរដ្ឋអាមេរិក)។ នេះបើតាមការរាយការណ៍របស់ទូរទស្សន៍ជាតិកម្ពុជា។ វីអូអេធ្លាប់បានសម្ភាសន៍លោក Benton កាលពីឆ្នាំ២០១៤ អំពីសក្តានុពលរបស់កម្ពុជាសម្រាប់អ្នកវិនិយោគអាមេរិកាំង។
សមាជិកសភាអាមេរិករំលេចកំណត់ត្រាសិទ្ធិមនុស្សនៅកម្ពុជា វៀតណាម ឡាវ ភូមា ចំពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន
ក្រុមសមាជិកសភាអាមេរិក ដែលក្នុងនោះរួមមានសមាជិកសភាអាមេរិក គឺលោក Alan Lowenthal ដាក់គម្រោងការធ្វើសន្និសីទសារព័ត៌មានមួយដើម្បីរំលេចពីកំណត់ត្រាសិទ្ធិមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា វៀតណាម ឡាវនិងភូមាចំពេលលោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងជួបប្រជុំជាមួយមេដឹកនាំអាស៊ានរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២-១៣ ខែឧសភា ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ សកល ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ហើយត្រូវគេសង្ស័យថា រឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលអាចមានការយកចិត្តទុកដាក់តិចជាងនោះ។ អានព័ត៌មានទាំងស្រុង