ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា៖ ​កម្ពុជា​មាន​សក្តានុពល​សម្រាប់​អ្នក​វិនិយោគ​អាមេរិកាំង


میشل اوباما در مراسم نوروزی کاخ‌سفید از حافظ شعری خواند و برای مهمانان از سمبل های هفت‌سین گفت.
میشل اوباما در مراسم نوروزی کاخ‌سفید از حافظ شعری خواند و برای مهمانان از سمبل های هفت‌سین گفت.

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោនបាន​បញ្ចប់​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ជាង​១​សប្តាហ៍​របស់​លោក​ ដើម្បី​ស្វះស្វែង​រកការ​ពង្រីក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អ្នក​វិនិយោគ​មក​ពី​រដ្ឋ​វ៉ាស៊ីនតោន។​ លោក​ព្រឹទ្ធ​សមាជិក​សភាលោក​ដន បេនតុន​បានកត់​សម្គាល់ថា​ ប្រទេស​កម្ពុជា​ជា​កន្លែង​ដ៏​មាន​សក្តានុពល​ដែល​ផ្តល់​ឱកាស​វិនិយោគ​ដល់អ្នក​វិនិយោគ​អាមេរិកាំង​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​មួយ​កាលពី​ថ្ងៃអង្គារ​ លោក ​ដន បេនតុន​ (Don Benton)​ សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន​ បាន​ថ្លែង​ក្រោយពី​ការ​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​មាន​សក្តានុពល​នៃ​ឱកាស​វិនិយោគ​យ៉ាងខ្លាំង​ជាង​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ សម្រាប់​អ្នក​វិនិយោគ​អាមេរិកាំង​ ជាពិសេស​នៅពេល​កម្ពុជា​ចូល​ក្នុង​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ខាង​មុខ។​

«ខ្ញុំ​គិត​ថា ​ប្រហែល​ជា​រឿង​ចម្បង​ទី១​ដែល​ត្រូវ​គិត។​ អ្នក​វិនិយោគ​អាមេរិកាំង​គួរ​ក្រឡេក​មើល​អំពី​រឿង​នោះ ​អំពី​វត្តមាន​របស់​គេ​ក្នុង​សហគមន៍​អាស៊ាន​ និង​ទីតាំង​ជាក់ស្តែង​របស់​គេ​ ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​សហគមន៍​សេដ្ឋកិច្ច​នេះ។​ ហើយ​ខ្ញុំ​គិត​ថា​ ហេតុផល​នៃ​ទីតាំង​ភូមិសាស្ត្រ ​និង​ហេតុផល​ភូគព្ភសាស្ត្រ​ អ្នក​វិនិយោគ​គួរ​ក្រឡេក​មើល​កម្ពុជា។​ តែ​បញ្ហា​មួយផ្សេង​ទៀត​គឺ​គិត​ពិចារណា​អំពី​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​ផង​ដែរ»។​

លោក​ថ្លែង​ថា ​អំណោយ​ផល​ទាំងនោះ​រាប់​បញ្ចូល​ទាំង​កម្លាំងពលកម្ម​ដ៏ស្រួច​ ស្រាវ​ចំនួន​៦៨​ភាគរយ​នៃ​មនុស្ស​ពេញវ័យ​ក្រោម​អាយុ​៣០​ឆ្នាំ ​ដែល​មាន​ការ​ប្រើ ប្រាស់​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ទូរគមនាគមន៍​អ៊ីនធើណិត ទូរស័ព្ទ​ចល័ត​និង​ការ​មិន​យក​ពន្ធ​លើការ​នាំចូល​សម្ភារៈ​វិនិយោគ ​ការ​ដែល​កម្ពុជា​មិន​ចង់​ក្លាយ​ជា​ដៃគូ​ពាណិជ្ជ​កម្ម ​ដូច​ប្រទេស​ចិន​ ការ​មិនកេង​ប្រវ័ញ្ច​លើប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ ការ​ធានា​បំបាត់​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​រឿង​ផ្តល់​អាជ្ញាបណ្ណ​ជាដើម។​

«ខ្ញុំ​គិត​ថា ​មិនមាន​រឿង​ដូច្នេះ​ទៀត​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ទេ។​ រដ្ឋាភិបាល​ បោស​សម្អាត ហើយ​លោក​អ្នក​អាច​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ដោយ​សេរី ​និង​ដោយ​ គ្មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គ្មាន​ក្រម​សីលធម៌​ទៀត​ទេ ​ហើយ​ខ្ញុំ​គិត​ថា​ នេះ​ ជា​សារ​ដ៏ធំ​សម្រាប់​រដ្ឋាភិបាល​អាមេរិកាំង​អាច​ជួយ​បន្ទរ​ដល់​ទៅ​អ្នក​វិនិយោគ​ អាមេរិកាំង​ថា​ រដ្ឋាភិបាល​កម្ពុជា​ពិតជា​មាន​ភាព​ប្រាកដ​ប្រជា​ណាស់​អំពី​បញ្ហា​ពុក រលួយ ​និង​ការ​បោស​សម្អាត។​ ​ ហើយ​រឿងនេះ​ជាសារ​ដ៏​មាន​ឥទ្ធិពល​មួយ​សម្រាប់​អ្នក​វិនិយោគ​ទុន​អាមេរិកាំង»។​

ទស្សន​កិច្ច​ចំនួន​៨​ថ្ងៃ​នៅ​កម្ពុជា​របស់​លោក​សមាជិក​ព្រឹទ្ធសភា​ Don Benton ​ខាង​គណបក្ស​សាធារណ​រដ្ឋ ​មកពី​សង្កាត់​ទី១៧​ ក្រុង​ Vancouver​ រដ្ឋ​វ៉ាស៊ីនតោននោះ​បាន​បញ្ចប់​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នោះ​ដែរ​ លោក​អះអាង​ថា​ លោក​បាន​ជួបជា​មួយ​លោក​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អ៊ុក រ៉ាប៊ុន ​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថោង ខុន ​និង​មន្ត្រី​ជាន់ខ្ពស់​ស្និទនឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មួយ​ចំនួន​ទៀត​ដើម្បី​ស្វះស្វែង​រក​មើល​ឱកាស​វិនិយោគ ​និង​ឱកាស​ដែល​អ្នក​វិនិយោគ​ស.រ.អា. ​អាចជួយ​ធ្វើឲ្យ​ប្រសើរ​ឡើង​បាន។​

«យើង​ពិតជា​ចង់ធ្វើការ​វិនិយោគ​ជាមួយ​កម្ពុជា​មែន។​ ដូច្នេះ​បេសក​កម្ម​របស់​ យើង​គឺ​ជា​ការ​បង្កើន​ឱកាស​វិនិយោគ​សម្រាប់​អ្នក​វិនិយោគ​ពី​រដ្ឋ​វ៉ាស៊ីន​តោន​ទៅប្រទេស​កម្ពុជា ​និង​អំពី​ការ​បង្កើន​ឱកាស​នាំចូល​សម្រាប់​កម្ពុជា​ផង​ដែរ»។​

លោក ​Don Benton ​ដែល​មក​ពីរដ្ឋ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​យ៉ាង​ច្រើន​លំដាប់​ លេខ​៤​នេះ​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​គឺ​រាប់​បញ្ចូល​ទាំងការ​នាំចូល​នូវ​អង្ករខ្មែរ​ដែល​ជាប់​លេខ​មួយ​ក្នុង​ពិភព​លោក​ចំនួន​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា។​ លោក​បាន​បន្ត​ថា​ កសិកម្ម​ពេល​នេះ​ កម្ពុជា​ត្រូវការ​អ្នក​វិនិយោគ​ ជាពិសេស​ខ្នាត​មធ្យម​ខាង​ម៉ាស៊ីន​កិនស្រូវ​ ដែល​មិន​ចាំបាច់​ឲ្យ​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​ថៃ ​និង​វៀតណាម​ ការ​ពង្រីក​វិស័យ​ទេសចរណ៍ ​ការវេច​ខ្ចប់​គ្រឿង​កំប៉ុង ​ ទូរ​ត្រជាក់​សម្រាប់​ស្តុក​ឥវ៉ាន់​ បន្ថែម​ពី​លើ​ការ​រីកលូតលាស់​វិស័យ​កាត់ដេរ​ដ៏​ខ្លាំងក្លា​ និង​តម្រូវ​ការ​វិនិយោគ​ទុន​ខ្នាត​ធំ​ផង​នោះ។ ​លោក​បាន​ទទួល​ស្គាល់​ថា​ តម្លៃ​ភ្លើង​នៅ​កម្ពុជា​គឺ​ថ្លៃបន្តិច​មែន​ តែ​តម្លៃ​នឹង​ចុះ​ថោក​នៅពេល​ខាងមុខ​ ដោយសារ​មាន​ការ​វិនិយោគ​ផ្នែក​ថាមពល​នេះ​ដែរ។​

លោក​ហែម ហេង ​ឯក​អគ្គរាជ​ទូតខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​អះអាង​ ថា ​ជាពេល​វេលា​ដែល​ក្រុមហ៊ុន​វិនិយោគ​ស.រ.អា.​ទៅធ្វើ​វិនិយោគ​នៅ​កម្ពុជា​ហើយ​ដោយសារ​កម្ពុជា​ពេល​នេះ​មាន​ស្ថិរភាព​នយោបាយ​និង​សន្តិភាព។​

«ការ​ធ្វើ​វិនិយោគ​នៅកម្ពុជា​មិនមែន​តែ​សម្រាប់​ទីផ្សារ​កម្ពុជា​ដែល​មាន​ពលរដ្ឋ​១៤​លាន​ឬ​១៥​លាននាក់​តែ​ប៉ុណ្ណោះ​ទេ​ តែជា​ទីផ្សារ​របស់​អាស៊ាន​ដែល​មាន​ពលរដ្ឋ​ជាង​៦០០​លាន​នាក់។​ ដូច្នេះ​វិនិយោគិន​អាមេរិក​គួរតែ​ទៅ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​ ព្រោះ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​មាន​សក្តា​នុពល​ខ្លាំង​លើ​វិស័យ​ជា​ច្រើន ​ដូចជា​ វិស័យ​សំណង់​ វិស័យ​ថាមពល ​វិស័យ​កសិ​ឧស្សាហ​កម្ម​ វិស័យ​ទេសចរណ៍​ជា​ដើម»។​

ទោះជា​រដ្ឋាភិបាល ​មន្ត្រី​កម្ពុជា​ជាន់ខ្ពស់​ធានា​ថា​ មាន​ប្រព័ន្ធ​ច្បាប់​ និង​គ្មាន​អំពើ​ ពុករលួយ​ និង​ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ច្រើន​មែនក្តី​ ក្រុមហ៊ុន​អាមេរិកាំង​និង​ បណ្តា​ប្រទេស​លោកខាង​លិច​ជាច្រើន​ហាក់​ដូចជា​នៅ​រារែក​ក្នុង​ការ​បោះ​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ ​បើ​ធៀប​នឹង​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ ចិន៕​

XS
SM
MD
LG