លោក ហ៊ុន សែន ប្រធានអាស៊ានមកដល់អាមេរិក និងត្រៀមប្រជុំជាមួយលោក Biden និងមេដឹកនាំអាស៊ាន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអញ្ជើញមកដល់រដ្ឋធានីវ៉ាស៊ីនតោនហើយដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២–១៣ ខែឧសភាក្នុងឋាន:ជាប្រធានអាស៊ានដែលលោកប្រធានាធិបតី អាមេរិក Joe Biden (ចូ បៃដិន) បានអញ្ជើញនិងត្រៀមទទួលស្វាគមន៍លោក ដូចជាមេដឹកនាំអាស៊ានផ្សេងទៀត។ អានអត្ថបទទាំងស្រុង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអញ្ជើញមកដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអង្គារទី១០ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងព្រឹកថ្ងៃពុធនៅប្រទេសកម្ពុជា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
- ដោយ Ralph Jennings
មេដឹកនាំអាមេរិកនិងអាស៊ាននឹងជួបប្រជុំគ្នា ខណៈចិននាំមុខអាមេរិកផ្នែកជំនួយសេដ្ឋកិច្ចដល់តំបន់អាស៊ីអាគ្នេយ៍
កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅសប្តាហ៍នេះក្នុងរដ្ឋធានីវ៉ាស៊ីនតោននឹងដាក់សម្ពាធលើរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាពលរដ្ឋសរុបប្រមាណ៦៨០លាននាក់។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគមួយចំនួន។
អ្នកវិភាគជឿថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានចង់ងាកចេញពីការពឹងផ្អែកលើប្រទេសចិនជ្រុលហួសពេកនៅក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគទុន ប៉ុន្តែតំបន់នេះទទួលបានការជួយគាំទ្រតិច តួចប៉ុណ្ណោះពីសហរដ្ឋអាមេរិក។ ទស្សនវិស័យការជួយគាំទ្រកាន់តែខ្លាំងថែមទៀតពីសំណាក់សហរដ្ឋអាមេរិកអាចនឹងត្រូវបានលើកយកមកបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដែលនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រក្នុងសប្តាហ៍នេះ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់កម្ពុជាដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រសួងការបរទេសកម្ពុជាបានបញ្ហាក់ថាលោកបានចេញដំណើរមកសហរដ្ឋអាមេរិក មុនលោក ហ៊ុន សែន គឺតាំងពីថ្ងៃទី៩ ខែឧសភា។