ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២

មេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតី Joe Biden ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​សមាគម​អាស៊ាន (US-ASEAN Special Summit) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១២ដល់​១៣ ​ខែ​ឧសភា ​ខាង​មុខ។

06:01 10.5.2022

មេដឹកនាំ​អាស៊ាន​នឹង​អញ្ជើញ​មកចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលពិសេស​រវាង សហរដ្ឋអាមេរិកនិង​សមាគម​អាស៊ាន (US-ASEAN Summit) នៅរដ្ឋធានី​វ៉ាស៊ីនតោន នៅថ្ងៃទី១២​និងថ្ងៃទី១៣ ឧសភា ខាងមុខ។ លោក ប៉ូច រាសី និង លោក ម៉ែន គឹមសេង ពិភាក្សា​អំពីគោលបំណង​របស់​សហរដ្ឋ​អាមេរិក និង របស់​ក្រុមប្រទេស​អាស៊ាន ក្នុង​កិច្ចប្រជុំកំពូលពិសេសនេះ។

06:03 10.5.2022

មេដឹកនាំ​អាស៊ាន​នឹង​អញ្ជើញ​មកចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលពិសេស​រវាង សហរដ្ឋអាមេរិកនិង​សមាគម​អាស៊ាន (US-ASEAN Summit) នៅរដ្ឋធានី​វ៉ាស៊ីនតោន នៅថ្ងៃទី១២​និងថ្ងៃទី១៣ ឧសភា ខាងមុខ។ លោក ម៉ែន គឹមសេង និង​លោក សុខ​ ខេមរា ពិភាក្សា​អំពី​កិច្ចប្រជុំកំពូល​ពិសេស​នេះ។

06:11 10.5.2022

នៅពេល​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​ ចាប់​ផ្តើមនៅថ្ងៃទី​១២-១៣ ខែ​ឧសភា នៅ​សប្តាហ៍​នេះ ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​វា​នឹង​ជា​ពេល​លើក​ដំបូង​ដែល​មេដឹកនាំ​មក​ពី​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ជួប​ជុំ​គ្នា​នៅ​សេតវិមាន​សម្រាប់ព្រឹត្តិការណ៍​មួយ​នេះ។ ​មេ​ដឹកនាំ​ហ្វីលីពីន​ និង​មីយ៉ាន់ម៉ា ​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ​ទេ ខណៈ​ចំពេល​ដ៏​សំខាន់​សម្រាប់​សន្តិសុខ​ក្នុង​តំបន់ ​និង​ការ​បង្កើនទំនាក់ទំនង​សេដ្ឋកិច្ច។​ អ្នកស្រី​ Jessica Stone នៃ​វីអូអេ​ រាយការណ៍​លម្អិត។ អ្នក​នាង ទែន សុខស្រីនិត ជូន​ប្រែសម្រួល​ដូចតទៅ៕

06:16 10.5.2022

មុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​អ្នក​រិះគន់​ចង់​ឃើញ​កិច្ចពិភាក្សា​ស៊ីជម្រៅ​ មិនមែន​គ្រាន់​តែ​ថតរូប

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​អាច​រំពឹង​ថា នឹង​មាន​ហ្វូង​ក្រុម​បាតុករ​ដែល​មាន​និន្នាការ​ជំទាស់​ ចេញ​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​លោក​នៅ​ខាង​ក្រៅ​សេតវិមាន​ក្នុង​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍​ខាងមុខ​ នៅ​ពេល​អ្នករិះគន់​បារម្ភ​ថា​ ការ​សន្ទនា​នៅ​ខាងក្នុង​កិច្ចប្រជុំ​នឹង​ផ្តោត​លើ​ភូមិសាស្ត្រ​នយោបាយ​លើ​បញ្ហា​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ។ ការណ៍​នេះ​នឹង​ផ្តល់​ឱ្យ​កម្ពុជា​សម្រេច​បាន​សេចក្តី​ប្រាថ្នា​យ៉ាង​ខ្លាំង​អំពី​ភាព​ស្រប​ច្បាប់​ជា​អន្តរជាតិ ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង​ការ​រិះគន់​ពី​ការ​បង្រ្កាប​ទៅ​លើ​ក្រុម​ជំទាស់​ក្នុង​ប្រទេស​ក៏ដោយ។

បើ​តាម​ការ​អះអាង​របស់​លោក​ Harish Mehta ​អ្នកនិពន្ធ​សៀវភៅ​ «លោក ហ៊ុន សែន ​ជា​បុរស​ខ្លាំង​កម្ពុជា‍» ​ឬ ជា​ភាសា​អង់គ្លេស​ថា​ «Hun Sen: Strongman of Cambodia‍» បាន​ប្រាប់​វីអូអេ​ខេមរភាសា​ ​តាម​អ៊ីមែល​ថា៖ «នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន ​ការ​រិះគន់​កម្ពុជា​នឹង​មាន​កម្រិត។ ប៉ុន្តែ​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​កំពូល​ យើង​អាច​រំពឹង​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ​ព្រឹទ្ធសភា ​សភា ​និង​សង្គម​ស៊ីវិល​នឹង​បរិហារ​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​យ៉ាង​ខ្លាំង»។

លោក​ Mehta ​ដែលជា​និពន្ធ​នាយក​ទស្សនាវដ្តី ​Rising Asia Journal ​បាន​បន្ថែម​ថា ​លោក​ប្រធានាធិបតី Biden ​នឹង​លើក​យក​បញ្ហា​លទ្ធិប្រជាធិបតេយ្យ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​សកលលោក​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ ហើយ​ទំនង​ជាលើក​ឡើង​ពី​របប​យោធា​មីយ៉ាន់ម៉ា​មក​និយាយ​ «ប៉ុន្តែ​លើស​ពីនេះ​ទៅ​ទៀត​ វា​មិន​មាន​អ្វីច្រើន​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បានទេ ​ដោយ​សារ​តែ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ជា​ច្រើន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ ​ឬ​ជា​រដ្ឋ​ដែល​មិន​មាន​ការ​បោះឆ្នោត​ដោយ​សេរី»។

សេចក្តី​ព្រាង​កាលវិភាគ​នៃ​ព្រឹត្តិការណ៍​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ពិសេសអាមេរិក-អាស៊ាន​ថ្ងៃទី​ ១២-១៣ ខែ​ឧសភា ដែល​វីអូអេ​ខេមរភាសា ​ទទួល​ បាន​ឱ្យ​ដឹង​ថា ​លោក​ Biden ​នឹង​ត្រូវ​ចូលរួម​ដោយ​អនុប្រធានាធិបតី ​Kamala Harris​ និង​មេដឹកនាំ​សភា​ក្នុង​ការ​ស្វាគមន៍​លោក ​ហ៊ុន សែន​ និង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ដាច់​ដោយ​ឡែកៗ​ពីគ្នា​ សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​លើក​ដំបូង​ចាប់តាំង​ពី​រដ្ឋបាល​លោក​ Obama។

​អាន​អត្ថបទ​ទាំង​ស្រុង

រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តាម​អនឡាញ​ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តាម​អនឡាញ​ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG