ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ចាប់​ខ្លួន​បុគ្គលិក​កិច្ចសន្យា​ម្នាក់​ពី​ការ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​សម្ងាត់


នេះ​ជា​ទិដ្ឋាភាព​នស​អគារ​ទីស្នាក់ការ​កណ្តាល​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិ​ នៅ​ក្នុង​ក្រុង Fort Meade រដ្ឋ Maryland។
នេះ​ជា​ទិដ្ឋាភាព​នស​អគារ​ទីស្នាក់ការ​កណ្តាល​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិ​ នៅ​ក្នុង​ក្រុង Fort Meade រដ្ឋ Maryland។

ក្រសួងយុត្តិធម៌​ស.រ.អា.​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​អំពី​ការ​ចាប់​ខ្លួនអ្នក​ធ្វើ​ការ​តាម​កុងត្រា​ម្នាក់​ឱ្យ​រដ្ឋាភិបាល​ដែល​ក្រសួង​នេះ​និយាយ​ថា​បាន​បញ្ជូន​ឯកសារ​សម្ងាត់​ទៅ​ឱ្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​តាម​អ៊ីនធឺណិត​មួយ។​

សេចក្តី​ប្រកាស​នេះ​មានឡើង​នៅ​ថ្ងៃ​ជាមួយ​គ្នា​នៅ​ពេល​មាន​របាយការណ៍​មួយ​ដោយ​ The Intercept ដែល​បាន​និយាយ​ថា​ឯកសារ​សម្ងាត់​មួយ​ដែល​ខ្លួន​បាន​ទទួល​បាន​បង្ហាញ​ថា​ផ្នែក​ស៊ើបការ​សម្ងាត់​យោធា​រុស្ស៊ីបាន​ខិតខំ​ព្យាយាម​លប​លួច​ចូល​ទៅ​ក្នុង​ទិន្នន័យ​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ស.រ.អា.​នៅ​មុនការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

សំបុត្រ​ភស្តុតាង​មួយ​ត្រូវ​ដាក់​ដោយ​ភ្នាក់ងារ​ FBI ពិសេស​ម្នាក់​បាន​និយាយ​ថា​ស្ត្រី​ត្រូវ​ចាប់​ខ្លួន​គឺ​អ្នកស្រី​ Reality Leigh Winner បាន​ទទួល​សារភាព​ថា​បាន​បោះពុម្ព​សេចក្តី​រាយការណ៍​សម្ងាត់​បាន​មក​ពី​ការ​ស៊ើបការណ៍​សម្ងាត់​ហើយ​បាន​ផ្ញើ​ទៅ​ឱ្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ។

សំបុត្រ​ភស្តុតាង​នេះ​ក៏​បាន​និយាយ​ដែរ​ថា​ទីភ្នាក់​ងារ​មួយ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ស.រ.អា.​បាន​សន្មត់​នៅ​ក្នុង​ការស៊ើបអង្កេត​របស់​ខ្លួន​ថា​មាន​មនុស្ស៦​នាក់​បាន​បោះពុម្ព​ឯកសារ​នេះ​ដោយ​មាន​រួម​បញ្ចូល​ទាំង​អ្នកស្រី​ Winner ផងដែរ​ ហើយ​ថា​អ្នកស្រី​បាន​ទាក់ទង​តាម​អ៊ីម៉ែល​ជាមួយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​គេមិន​បញ្ចេញ​ឈ្មោះ។​

ថ្ងៃ​ខែ​នៅ​ក្នុង​ឯកសារ​ដែល​មាន​ចែងនៅ​ក្នុង​សំបុត្រ​ភស្តុតាង​នេះ និង​ឯកសារ​ដែល​បាន​ត្រូវ​និយាយ​យោង​ដោយ​ The Intercept មាន​ដូច​គ្នា។​

រដ្ឋាភិបាល​មិន​បាន​និយាយ​ទេ​អំពី​ទី​ភ្នាក់ងារ​ណា​ដែល​អ្នកស្រី Winner បាន​យក​ឯកសារ​សម្ងាត់​នេះ​ ដោយ​គ្រាន់​តែ​បាន​និយាយ​ថា​អ្នកស្រី​បាន​ធ្វើ​ការ​នៅ​កន្លែង​មួយ​របស់​រដ្ឋាភិបាល​ស.រ.អា.​ក្នុង​រដ្ឋ​ Georgia។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន The Intercept បាន​និយាយ​ថា​ឯកសារ​សម្ងាត់បំផុត​នេះ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ដែល​ខ្លួន​បាន​ទទួល​បាន​និយាយ​ថា​ពួក​រុស្ស៊ី​បាន​ចំណាយ​ពេល​វេលា​ច្រើន​ខែ​ខិតខំ​ព្យាយាម​លប​ចូល​ទៅ​លួច​ទិន្នន័យ​កុំព្យូទ័រ​ដែល​បានត្រូវ​ប្រើប្រាស់​ដោយ​ពួក​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ក្នុង​មូលដ្ឋាន៕

XS
SM
MD
LG