ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ស៊ើបការណ៍​សម្ងាត់​មិន​​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទំនាក់​ទំនង​លោកត្រាំនិង​រុស្ស៊ី​​ក្នុងទ្រង់ទ្រាយ​ធំ​ជាង​នេះ​ទេ


មេដឹកនាំ​ស៊ើបការណ៍​សម្ងាត់​នៅ​សភា​អាមេរិក​ លោក Devin Nunes នៅ​ពេល​ត្រូវ​បាន​សួរ​សំនួរ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ។
មេដឹកនាំ​ស៊ើបការណ៍​សម្ងាត់​នៅ​សភា​អាមេរិក​ លោក Devin Nunes នៅ​ពេល​ត្រូវ​បាន​សួរ​សំនួរ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ។

ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មិន​បាន​រក​ឃើញ​ភស្តុតាងដែល​បង្ហាញ​ភាព​មិន​សុក្រឹត​ណា​មួយរវាង​ក្រុម​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្នុង​យុទ្ធនាការ​ប្រកួត​ចូល​កាន់​តំណែង​នៅ​ក្នុង​សេតវិមាន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ជាមួយ​នឹង​ភ្នាក់ងារ​របស់​រុស្ស៊ី​នោះ​ទេ។

​លោក​បាន​បន្ថែម​ថា លោក​មិន​មាន​គម្រោង​ពង្រីក​ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​រួច​ស្រាប់​ទៅ​ហើយ​នោះ​ទេ។

លោក Devin Nunes ដែល​ជា​សមាជិក​សភា​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «យើង​មិន​អាច​ចេះ​តែ​ដើរ​ស្តី​បន្ទោស​គេ​នោះ​ទេ‍»។

លោក​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​មួយ​ចំណោម​ការ​ស៊ើប​អង្កេត​ចំនួន ​៣ ​របស់​សភា​ដែល​ស្វែង​រក​លទ្ធភាព​នៃ​ការ​ពាក់ព័ន្ធ​រវាង​លោក ត្រាំ និង​រុស្ស៊ី ប៉ុន្តែ​មិន​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​ជាង​នេះ​នោះ​ទេ។

ក្រុម​តំណាង​រាស្ត្រ​ទាំង​នៅ​ក្នុង​រដ្ឋសភា​និង​ព្រឹទ្ធសភា​កំពុង​ស្វែង​រក​ព័ត៌មាន​លម្អិត​ដែល​រក​ឃើញ​ដោយ​សហគមន៍​ស៊ើប​អង្កេត​របស់​អាមេរិក​ដែល​ថា រុស្ស៊ី​បាន​លូកដៃ​ចូល​ទៅ​ក្នុង​ការ​បោះឆ្នោត​របស់​អាមេរិក​ ដើម្បី​ជួយ​ឲ្យ​លោក​ ត្រាំ ឈ្នះ​លោកស្រី Hillary Clinton មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស៕

XS
SM
MD
LG