រដ្ឋបាលលោក អូបាម៉ា បានចាត់វិធានការទៅមុខមួយជំហានទៀត នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីស្ថាបនាទំនាក់ទំនងជាប្រក្រតីឡើងវិញជាមួយប្រទេសគុយបា ដោយបើកឲ្យមានសេវានាវាចម្លងពាណិជ្ជកម្មជាថ្មីរវាងប្រទេសដែលជាគូប្រជែងនៅក្នុងសង្គ្រាមត្រជាក់មួយនេះ។
ក្រសួងរតនាគារស.រ.អា.បានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនយ៉ាងតិច ៤ ដើម្បីដឹកអ្នកដំណើរនិងទំនិញតាមនាវាចម្លងចេញពីចុងភាគខាងត្បូងនៃរដ្ឋ Florida ទៅកាន់ក្រុង Havana ដែលមានចម្ងាយ១៥០គ.ម.។ ក្រុមហ៊ុន ៣ មានមូលដ្ឋាននៅក្នុងរដ្ឋ Florida។
នៅក្នុងព្រឹត្តិការណ៍ទាក់ទងគ្នាមួយទៀត ក្រុមហ៊ុនអាកាសយាន Jet Blue របស់ស.រ.អា. បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្តល់ជើងយន្តហោះឈ្នួលដឹកអ្នកដំណើរជាក្រុមរវាងទីក្រុង New York និងក្រុង Havana ចាប់ពីខែកក្កដាខាងមុខ៕