ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​និង​ក្វាតេម៉ាឡា​ជិតសម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​រារាំង​ក្រុមអ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន


ក្រុម​ជន​ចំណាក​ស្រុក​កំពុង​ដើរ​ក្រោយ​ពេល​បាន​ឆ្លង​កាត់​ទន្លេ Suchiate តាម​ក្បូន​ ចេញ​ពី​តំបន់ Tecun Uman ប្រទេស​សក្វាតេម៉ាឡា ទៅ​ក្រុង Ciudad Hidalgo ប្រទេស​ម៉ិកស៊ិក កាល​លពី​ថ្ងៃទី​១៣ មិថុនា ២០១៩។

រដ្ឋបាល​លោក ត្រាំ សង្ឃឹម​ថា​ នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​នឹង​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ប្រទេស​ក្វាតេម៉ាឡា​ ដែល​នឹង​រារាំង​មិន​ឲ្យ​អ្នក​មក​ពី​ទ្វិ​ប​អាមេរិក​ភាគ​កណ្តាល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅសហរដ្ឋអាមេរិក។

VOA បាន​ទទួលឯកសារ​ចម្លង​នៃ​សេចក្តី​ព្រាងរបស់កិច្ច​ព្រម​ព្រៀងសេតវិមាន ​ដែល​មាន​៧​ទំព័រ​ និង​ដែល​នៅ​មិន​ទាន់​មាន​ហត្ថលេខា​ ដែល​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​បង្កើត​ប្រទេស​សុខ​សាន្ត​ទី​៣​មួយ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ក្វាតេម៉ាឡា។ សេចក្តី​ព្រាង​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​រដ្ឋាភិបាល​ក្វាតេម៉ាឡា​នៅ​ទីក្រុង ​Guatemala City ​នៅ​សប្តាហ៍​នេះ។

នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ ជន​ចំណាក​ស្រុក​ណាដែល​រត់​គេច​ខ្លួន​ពី​ការ​ទុក្ខ​បុក​ម្នេញ ក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ​ និង​ហុងឌូរ៉ាស​ នឹង​តម្រូវ​ឲ្យ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​ក្វាតេម៉ាឡា ដែល​ជា​ច្រក​ចូល​ទៅ​ប្រទេស​ម៉ិកស៊ិក​ និងសហរដ្ឋអាមេរិក។

ជន​ណា​ដែល​បន្ត​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ ដោយ​មិន​បានឆ្លង​កាត់​ការ​ធ្វើសម្ភាសន៍​ក្នុង​ប្រទេស​ក្វាតេម៉ាឡា​ នឹ​ងត្រូវ​អាជ្ញាធរ​អន្តោ​ប្រវេសន៍​សហរដ្ឋអាមេរិក បញ្ជូន​ទៅ​ប្រទេស​ក្វាតេម៉ាឡា​ វិញ ដោយ​មាន​ករណី​លើក​លែងបន្តិច​បន្តួច​ប៉ុណ្ណោះ៕

XS
SM
MD
LG