ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា មាន​ដំណើរ​វិវត្តតិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​ប្រទេស​ម៉ិកស៊ិក​រឿង​ជន​ចំណាក​ស្រុក


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងកិច្ចជំនួបជាមួយនឹងនាយករដ្ឋមន្រ្តីអៀរឡង់ នៅក្រុង Shannon ប្រទេសអៀរឡង់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។ 

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដូច្នេះ​ថា៖ «ការ​ចរចា​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ប្រសិនបើ​សហរដ្ឋ​អាមេរិក​យក​ពន្ធ​គយ​កាន់តែ​ខ្ពស់ នោះ​ក្រុមហ៊ុន​កាន់តែ​ច្រើន​នឹង​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ»។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក​បាន​ពិភាក្សា​គ្នា​បន្ថែម​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​គោល​នយោបាយ​សម្រាប់​ជន​ចំណាក​ស្រុក ស្រប​ពេល​ដែល​កាល​បរិច្ឆេទ​កំណត់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​ម៉ិកស៊ិក​ជិត​ចូល​មក​ដល់ ប្រសិនបើ​ប្រទេស​ម៉ិកស៊ិក​មិន​ចាត់​វិធានការ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​គ្រប់គ្រង​ចំនួន​ជន​ចំណាក​ស្រុក​ដែល​ធ្វើ​ដំណើរ​មក​កាន់​ព្រំដែន​នោះ។

ប្រសិនបើ​មិន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ណា​មួយ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​គំរាម​ថា​នឹង​យក​ពន្ធ​គយ​ចំនួន ៥ ភាគរយ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ម៉ិកស៊ិក ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ​ត​ទៅ ហើយ​ការ​យក​ពន្ធ​គយ​នេះ​នឹង​កើន​ឡើង​ជា​រៀងរាល់​ខែ​រហូត​ដល់​ចំនួន ២៥ ភាគរយ​នៅ​ត្រឹម​ខែ​តុលា​ខាង​មុខ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដូច្នេះ​ថា៖ «ការ​ចរចា​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ប្រសិនបើ​សហរដ្ឋ​អាមេរិក​យក​ពន្ធ​គយ​កាន់តែ​ខ្ពស់ នោះ​ក្រុមហ៊ុន​កាន់តែ​ច្រើន​នឹង​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ»។

រដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​គណៈប្រតិភូ​ចរចា​ខាង​ភាគី​ម៉ិកស៊ិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្នុង​សប្ដាហ៍​នេះ បាន​និយាយ​ថា បន្ទាប់​ពី​ការ​ចរចា​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក​នៅតែ​មាន​សុទិដ្ឋិនិយម​ថា ភាគី​ទាំង​ពីរ​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ។

លោក Marcelo Ebrard បាន​ប្រាប់​អ្នក​កាសែត​ដូច្នេះ​ថា៖ «អ្វី​ដែល​យើង​ចង់​បញ្ចៀស​មិន​ឲ្យ​កើត​ឡើង​នោះ​គឺ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​យក​ពន្ធ​គយ​នេះ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ លើ​អ្នក​ប្រើប្រាស់ និង​លើ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ»៕

XS
SM
MD
LG