នាយកស្តីទីទទួលបន្ទុកកិច្ចការសន្តិសុខតាមព្រលានយន្តហោះស.រ.អាត្រូវបានដកចេញពីមុខតំណែងបន្ទាប់ពីភ្នាក់ងារសម្ងាត់បាននាំគ្រឿងផ្ទុះនិងអាវុធក្លែងក្លាយឆ្លងកាត់ច្រកទ្វារឆែកឆេរសន្តិសុខចំនួន៦៧លើកក្នុងចំណោម៧០លើក តែមិនត្រូវគេរកឃើញទេក្នុងការសាកល្បងថ្មីៗនេះ។
នាយកក្រសួងសន្តិសុខមាតុភូមិ Jeh Johnson ថ្លែងថា លោក Melvin Carraway បានលាឈប់ពីមុខតំណែងជាមន្ត្រីសន្តិសុខព្រលានយន្តហោះ និងមុខតំណែង ផ្សេងទៀតក្នុងក្រសួងសន្តិសុខមាតុភូមិ។ លោក Johnson បានតែងតាំងលោក Mark Hatfield ជានាយកស្តីទីបណ្តោះអាសន្នទទួលបន្ទុកកិច្ចការសន្តិសុខ TSA តាមព្រលានយន្តហោះស.រ.អា.។
លោក Johnson បានបដិសេធពុំផ្តល់ព័ត៌មានលម្អិតអំពីលទ្ធផលនៃការធ្វើតេស្ត សាកល្បងនៅឯច្រកឆែកឆេរសន្តិសុខទេ តែថ្លែងថា លោកបានចាត់វិធានការ ហ្មត់ចត់ណាស់។
បណ្តាញទូរទស្សន៍ ABC News របស់អាមេរិកបានរាយការណ៍ថា ការស៊ើប អង្កេតចំពោះទីភ្នាក់ងារ TSA ទទួលបន្ទុកកិច្ចការសន្តិសុខតាមព្រលានយន្ត ហោះស.រ.អា. បានរកឃើញថា ទីភ្នាក់ងារនេះបានបរាជ័យទូលំទូលាយលើបញ្ហាគ្រប់គ្រងសន្តិសុខនៅព្រលានយន្តហោះស.រ.អា.ដ៏មមារញឹកខ្លះ។
ជាឧទាហរណ៍មួយគឺថា ភ្នាក់ងារសម្ងាត់បានឈប់ពេលគេបានធ្វើឲ្យមានសម្លេង រោទិ៍នៅឯច្រកឆែឆេរ។ តែទោះជាដូច្នោះក្តី អ្នកធ្វើការឆែកឆេរ ឬអ្នកពិនិត្យដោយម៉ាស៊ីនស្កែតបស់ TSA មិនបានរកឃើញគ្រឿងផ្ទុះក្លែងក្លាយដែលបិតភ្ជាប់នឹងខ្នងភ្នាក់ងារសម្ងាត់ទេ ពេលពួកគេស្ទាបហើយរាវចុះទៅក្រោមនោះ៕