ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋមន្ត្រី​​ក្រសួង​​សន្តិសុខ​​មាតុភូមិ​ស.រ.អា​និយាយ​ថា​ ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​រឹត​បន្តឹង​សន្តិសុខ​ព្រំដែន​កំពុង​​មាន​ភាព​ប្រសើរឡើង​


លោក​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិស.រ.អា​បាននិយាយ​ថា​មាន​មនុស្សតិច​ជាង​មុន​បាន​ប៉ុនប៉ង​ចូល​មក​រស់ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេសអាមេរិក​តាមបណ្តោយ​ព្រំដែន​និរតី​ស.រ.អា។
លោក​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិស.រ.អា​បាននិយាយ​ថា​មាន​មនុស្សតិច​ជាង​មុន​បាន​ប៉ុនប៉ង​ចូល​មក​រស់ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេសអាមេរិក​តាមបណ្តោយ​ព្រំដែន​និរតី​ស.រ.អា។

លោក​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិស.រ.អា​បាននិយាយ​ថា​មាន​មនុស្សតិច​ជាង​មុន​បាន​ប៉ុនប៉ង​ចូល​មក​រស់ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេសអាមេរិក​តាមបណ្តោយ​ព្រំដែន​និរតី​ស.រ.អ.។

កាល​ពី​ឆ្នាំ​ទៅ​មិញ​មាន​ក្រុមកុមារ​ច្រើននាក់​គ្មាន​ឪពុក​ម្តាយ​មក​ជាមួយបានចូល​មក​ក្នុង​ស.រ.អ. ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ Jeh Johnson បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រថាចំនួនក្រុម​កុមារ​ប៉ុន​ប៉ងចូល​ក្នុង​ប្រទេស​អាមេរិក​ដោយ​ខុស​ច្បាប់​នៅ​ឆ្នាំនេះ​បាន​ចុះថយ៤៥ភាគរយ​នៅក្រោយ​មាន​យុទ្ធនាការ​ខ្លាំងក្លា​មួយ​ដើម្បីទប់នឹង​ការ​ហូរចូល​នៃ​ក្រុម​កុមារទាំងនេះ។​

លោក Johnson បានមានប្រសាសន៍ថា​ការ​ចាប់​មនុស្ស​បាន​១សែន​៥ម៉ឺន១ពាន់៨រយ៥នាក់កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗនេះ​នៅ​តាម​បណ្តោយព្រំដែន​ដែល​លោក​បាន​និយាយ​ថាជា​ការបញ្ជាក់​ខ្លាំង​មួយ​ថា​ការ​ប៉ុនប៉ង​ទាំង​អស់ក្នុង​ការ​ឆ្លងកាត់ព្រំដែន​ដោយ​ខុស​ច្បាប់បាន​ចុះថយ​ជិត៦ម៉ឺន​នាក់​គឺ២៨​ភាគរយ​ដោយ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ​មិញ។តួលេខ​នេះមាន​រួម​បញ្ចូល​ក្រុម​កុមារ​គ្មាន​ឪពុក​ម្តាយ​មក​ជាមួយ,”អង្គភាពគ្រួសារ"និងពួកមនុស្សពេញវ័យ​គ្មាន​គូស្រករ។

XS
SM
MD
LG