ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់បែក​ក្រុម​វាយ​ឆ្មក់​​សម្លាប់​មនុស្ស​បួន​នាក់​នៅ​អាហ្វហ្គានីស្ថាន​


រូបភាព​បង្ហាញ​ពី​ខេត្ត​ Helmond ប្រទេស​អាហ្វហ្គានីស្ថាន​ទី​ដែល​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ទ្បាន​មួយគ្រឿងបានសម្លាប់​បុគ្គលិក​សន្តិសុខ​អាហ្វហ្គានីស្ថាន​បួន​នាក់​និង​បាន​ធ្វើ​ឲ្យ​ជាង១២នាក់​ទៀត​រង​របួស។
រូបភាព​បង្ហាញ​ពី​ខេត្ត​ Helmond ប្រទេស​អាហ្វហ្គានីស្ថាន​ទី​ដែល​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ទ្បាន​មួយគ្រឿងបានសម្លាប់​បុគ្គលិក​សន្តិសុខ​អាហ្វហ្គានីស្ថាន​បួន​នាក់​និង​បាន​ធ្វើ​ឲ្យ​ជាង១២នាក់​ទៀត​រង​របួស។

ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ទ្បាន​មួយ​គ្រឿង​បាន​សម្លាប់បុគ្គលិក​សន្តិសុខ​អាហ្វហ្គានីស្ថាន​បួន​នាក់​និង​បាន​ធ្វើ​ឲ្យ​ជាង១២នាក់​ទៀត​រង​របួសនៅ​ពេល​ក្បួន​កុងវ័រ​របស់​ពួក​គេបាន​ត្រូវ​វាយ​ប្រហារ​នៅ​ក្នុង​ខេត្ត Helmand នា​ប៉ែក​ខាង​ត្បូ​ង​ប្រទេស។​

ការ​វាយ​ប្រហារ​នេះ​បាន​កើត​មាន​ទ្បើង​តែប៉ុន្មានម៉ោង​ក្រោយ​ពី​គ្រាប់បែក​មួយគ្រាប់​បានផ្ទុះ​ ដោយ​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ពីរ​នាក់​ត្រូវ​របួស​នៅ​ក្នុង​ខេត្ត​ Kandahar ​ជិត​ខាង។​

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួងមហាផ្ទៃ​អាហ្វហ្គានីស្ថាន​ បាននិយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​កង​កម្លាំង​សន្តិសុខរបស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ បាន​សម្លាប់​ក្រុម​បះបោរ​តាលីបង់​យ៉ាង​តិច​ណាស់​២៧​នាក់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​បះបោរ​នៅ​ក្នុង​តំបន់​ Helmand Kandahar Ghazni និង​ Kunar។

ក្រុម​បះបោរ​តាលីបង់​បាន​ធ្វើការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG