ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អាកាសចរណ៍ United ​​មិន​ច្បាស់ពី​​​ការ​​បញ្ជា​​ទិញ​យន្តហោះ Boeing 737 នៅ​ពេលអនាគត​ក្រោយ​​​ត្រូវហាមមិនឱ្យ​​ហោះ


រូបឯកសារ៖ យន្តហោះ Boeing 737 MAX 9 ត្រូវបានហាមហោះហើរ ខណៈអ្នកដំណើរ​ព្យាយាម​កក់​សំបុត្រ​ពី​ក្រុមហ៊ុន​អាកាសចរ​ United Airlines
រូបឯកសារ៖ យន្តហោះ Boeing 737 MAX 9 ត្រូវបានហាមហោះហើរ ខណៈអ្នកដំណើរ​ព្យាយាម​កក់​សំបុត្រ​ពី​ក្រុមហ៊ុន​អាកាសចរ​ United Airlines

​កាលពី​ថ្ងៃ​ទី​៦ខែមករា​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិកនេះ ​បានហាម​យន្តហោះ Boeing 737 MAX 9 ចំនួន៧៩​គ្រឿង​របស់​ខ្លួន​មិនឲ្យ​ហោះហើរ ​ក្រោយ​ពី​ផ្នែកមួយនៃ​យន្តហោះក្រុមហ៊ុនអាកាសចរណ៍​ Alaska Airlines បានរបើកនៅពេល​ហោះហើរ​ បណ្តាល​ឱ្យមាន​ប្រហោង​មួយ​នៅ​តួអាកាសយាន​នោះ​និង​បាន​បង្ខំឱ្យ​ចុះចត​ជា​បន្ទាន់។

ទោះ​ជាគ្មាន​មនុស្ស​ស្លាប់​ឬត្រួវ​របូស​ធ្ងន់ធ្ងរនៅក្នុងឧប្បត្តិហេតុកាលពី​ថ្ងៃ​ទី​៥​មករានោះក៏ដោយ​ ក៏ពួកនិយតករ​សហរដ្ឋអាមេរិក​បាន​ហាមប្រាម​មិនឱ្យ​យន្តហោះ​ប្រតិកម្ម 737 MAX 9​ ចំនួន ​១៧១គ្រឿងដែលមានភិនភាគ​ដូច​យន្តហោះ​ទាក់ទិននឹងឧប្បត្តិ ហេតុ​នោះហោះហើរ​ទេ។

ក្រុមហ៊ុន​អាកាសចរណ៍ United បានប្រកាសនៅ​ថ្ងៃ​ចន្ទទី២២មករា​ថា​ខ្លួន​ទស្សន៍ទាយថាយន្តហោះប្រភេទ​នេះ​នឹង​មិន​ហោះហើរ​ទេ​រហូតដល់​ដំណាច់​ខែមករា នាំ​ឱ្យមានការ​ខាត​ប្រាក់ចំណូលក្នុង​ត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ។

នៅក្នុងសន្និសីទកាសែត​មួយ​តាមវីដេអូ​កាលពីថ្ងៃអង្គារ​ទី២៣មករា ប្រធានផ្នែក​ហិរញ្ញវត្ថុនៃក្រុម​ហ៊ុន​អាកាសចរណ៍ United លោក Michael Leskinen​ បាន​និយាយថា​យន្តហោះ៣១គ្រឿងក្នុងបណ្តាយន្តហោះ១០៧​គ្រឿង​ដែល​ United រំពឹង​ថានឹងត្រូវ​ប្រគល់​ឱ្យខ្លួន ជាយន្តហោះ Boeing 737 Max 9។​

លោក​បានថ្លែង​ថា៖«នៅ​ពេល​នេះ​ វាជា​ការមិន​ពិត​ដែល​ជឿថាយន្តហោះទាំងនោះ​នឹង​ត្រូវប្រគល់តាមផែនការជាធរមាន»។

លោក Leskinen​ បាននិយាយ​ប្រាប់​សន្និសីទតាមវីដេអូ​នោះ​ថា​ ជាមួយការបញ្ជា​ទិញ​យន្តហោះ MAX 9 របស់​ខ្លួន ក្រុមហ៊ុន​អាកាសចរណ៍ United បាន​បញ្ជា​ទិញ​យន្តហោះ​ 737 MAX 10 មិន​ទាន់​ត្រូវ​បញ្ជាក់​ថា​មានសុវត្ថិភាព​២៧៧គ្រឿងសម្រាប់​រយៈពេលនៅ​សល់​ក្នុង​ទសវត្សរ៍​ឆ្នាំ២០២០​ ហើយ​ក្រុមហ៊ុន​នេះក៏មានជម្រើស​សម្រាប់ទិញ​អាកាសយាន២០០​គ្រឿង​ថែមទៀតដែរ។

លោក​បានថ្លែងថា«យើងក៏​រំពឹង​ដែរ​ថានឹងមានការបន្ថយការបញ្ជា​ទិញ​និងការប្រគល់​យន្តហោះ​ពីក្រុមហ៊ុន Boeing ក្នុងឆ្នាំ២០២៥‍»ដោយកត់​សម្គាល់​ថា​ការបញ្ជាទិញអាកាសយាន​ 737 MAX 10s ក៏ទំនង​ជា​នឹង​មាន​ផលប៉ះពាល់ដែរ។

លោក Leskinen​ បានពោល​ថា​ការ​ហាមប្រាមមិនឱ្យយន្តហោះ MAX ហោះហើរ ជា «ការបញ្ចប់​ការជឿថា​យន្តះហោះ MAX 10 ​នឹងត្រូវ​ប្រគល់ឱ្យក្រុមហ៊ុន​អាកាសចរណ៍ យើងតាមការ​កំណត់ដូច​ដែល​យើងបាន​សង្ឃឹម‍»។ លោកបានបន្ថែម​ថា៖​«ដូច្នេះ យើង​កំពុងធ្វើការតាមរយៈផែនការជម្រើស​មួយទៀត‍»។

ភាគ​ហ៊ុន​របស់ក្រុម​ហ៊ុន​អាកាសចរណ៍ United ​បាន​ឡើងថ្លៃ​ជិត៧ភាគរយ​នៅពាក់​កណ្តាលថ្ងៃ​ នៅក្រោយ​ការចេញ​ផ្សាយលទ្ធផលខ្លាំងកាលពី​ត្រីមាស​ទី​បួន​នៅក្រោយផ្សារ​លក់ដូរភាគហ៊ុន​បានបិទទ្វារ​កាលពីថ្ងៃចន្ទ​ទី​២២កក្កដា។ ចំណែកឯភាគហ៊ុន​របស់​ក្រុមហ៊ុន Boeing វិញបានចុះថ្លៃប្រមាណ០,៧ភាគរយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG