ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេត្យូពី​ប្រារព្ធពិធី​បុណ្យ​សព​ជន​រងគ្រោះ​ចំនួន​១៧នាក់​ដែល​ស្លាប់​ពេល​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃអាទិត្យ


បុគ្គលិក​ព្រលាន​យន្តហោះ​កំពុង​ពិនិត្យ​មើល​យន្តហោះ Boeing 737-800 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines នៅ​ព្រលានយន្តហោះ​អន្តរជាតិ Bole នៅ​ក្នុង​ក្រុង Addis Ababa ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។
បុគ្គលិក​ព្រលាន​យន្តហោះ​កំពុង​ពិនិត្យ​មើល​យន្តហោះ Boeing 737-800 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines នៅ​ព្រលានយន្តហោះ​អន្តរជាតិ Bole នៅ​ក្នុង​ក្រុង Addis Ababa ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។

ប្រទេស​អេត្យូពី​បាន​ប្រារព្វ​ពិធី​បុណ្យ​សព​ជន​រងគ្រោះ​ចំនួន​១៧នាក់​ដែលបាន​ស្លាប់​ក្នុង​ការ​ធ្លាក់ យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​កាលពី​សប្តាហ៍​មុន។​

បើ​មើល​ទៅ​ក្នុង​ក្តារមឈូស​សព​ភាគ​ច្រើន ដូច​ជា​មិន​មាន​ឃើញ​អ្វី​នៅ​ក្នុង​នោះ​សោះ​ ដោយសារ​តែ​មាន​បំណែក​សេសសល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ​ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ឯ​កន្លែង​ធ្លាក់​យន្តហោះ ហើយគេ​អាច​នឹង​ត្រូវ​ការ​ពេល​ដល់​ទៅ​៦ខែ ​ដើម្បី​កំណត់​អត្តសញ្ញាណ​សាកសព​ទាំងអស់​នោះ។ ​នេះបើ​យោង​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​អេត្យូពី។

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ត្រូវ​គេ​ផ្តល់​ជូន​កម្ទេច​ដី​ខ្លោចៗ ​ពី​តំបន់​ធ្លាក់​យន្តហោះ​ដើម្បី​ដាក់​ក្នុង​ក្តារមឈូស​ដើម្បី​ធ្វើ​ការ​បញ្ចុះ​សព។​ ភួង​ផ្កា​កុលាប​ស​ត្រូវ​គេ​ដាក់​នៅ​ជុំវិញ​បុគ្គលិក​យន្តហោះ​នៅ​ឯ​ព្រលាន​យន្តហោះ​ Bole International​ Airport ​កាលពី​ថ្ងៃអាទិត្យ ​ខណៈ​ដែល​ក្រុមបុគ្គលិក​ទាំង​នោះ​ធ្វើ​បុណ្យ​កាន់​មរណទុក្ខ ចំពោះ​សព​អ្នក​បើក​យន្តហោះ​ពីរនាក់​ ហើយនឹង​សហ​សេវិក​អាកាស​យាននិក​៦នាក់​ ដែល​បម្រើការ​លើ​យន្តហោះ​នៃ​អាកាសចរណ៍​អេត្យូពី​ជើង​ហោះ​ហើរ​លេខ​៣០២។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

ជន​រងគ្រោះ​ចំនួន​១៧នាក់​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​សរុប​១៥៧​នាក់​ដែល​បាន​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ ​Boeing 737​ MAX 8 ​ដែល​បាន​កើត​ឡើង​កាលពី​សប្តាហ៍​មុន។

ជើងហោះ​ហើរ​នោះ​ក៏​បាន​ដឹក​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ចំនួន​២១នាក់​ផង​ដែរ។ ពួកគេ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​បរិស្ថាន​អង្គការ​សហ​ប្រជាជាតិ​ដ៏ធំ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG