អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងគូសបញ្ជាក់ពីទង្វើដ៏គ្រោះថ្នាក់របស់ចិននៅសមុទ្រចិនខាងត្បូង
មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបញ្ចប់កិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា នៅរមណីយដ្ឋាន Camp David ដោយពង្រឹងភាពជាដៃគូត្រីភាគី ដែលបានបង្កើតឡើងថ្មីជាមួយនឹងការសន្យាដើម្បីធ្វើជាការឆ្លើយតប ៣ ភាគីរួមគ្នាក្នុ ងអំឡុងពេលមានវិបត្តិក្នុងតំបន់។ នៅក្នុងជួបជជែកគញនាគ្រា សម្រាកពីកិច្ចប្រជុំកំពូលកន្លងៗមក មេដឹកនាំនៃប្រទេសទាំងបីនេះបានគូសបញ្ជាក់យ៉ាងច្បាស់អំពី «ទង្វើដ៏គ្រោះថ្នាក់និងឈ្លានពាន» របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យសេតវិមាននៃ VOA រាយការណ៍លម្អិតអំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលដូចតទៅ៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
១៨ វិច្ឆិកា ២០២៤
អ្នកគាំទ្រលោក Trump នៅរដ្ឋ California អបអរជ័យជម្នះលោក Trump