ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​គ្រាប់​កាំភ្លើង​ផ្លោង​ជាង​មួយ​លាន​គ្រាប់​ឱ្យ​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោកKim Jong Un ចាប់ដៃគ្នាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅឯ Cosmodrome Vostochny នៅខាងក្រៅទីក្រុង Tsiolkovsky ប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោកKim Jong Un ចាប់ដៃគ្នាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅឯ Cosmodrome Vostochny នៅខាងក្រៅទីក្រុង Tsiolkovsky ប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ទីភ្នាក់ងារ​ចារកម្ម​កំពូល​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជឿ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​គ្រាប់​កាំភ្លើង​ផ្លោងជាង​មួយ​លាន​គ្រាប់​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​តាំង​ពី​ខែ​សីហា​មក​ដើម្បី​ជួយ​ផ្គត់ផ្គង់សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ប្រឆាំង​នឹង​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​សមាជិក​សភា​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រជុំ​ជូន​ដំណឹង​បិទ​ទ្វារ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ជាមួយ​នឹង​ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់។

កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី​បាន​ជំរុញ​យ៉ាង​សកម្ម​នូវ​ភាព​លេចធ្លោ​នៃ​ភាព​ជា​ដៃគូ​របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំងក្លា​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ការទូត​របស់​ប្រទេស​ទាំង​ពីរ​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​លោក Putin កាលពី​ខែ​កញ្ញា បាន​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​ថា​កូរ៉េ​ខាង​ជើង​អាច​នឹង​ផ្គត់ផ្គង់​ដល់​រុស្ស៊ី​នូវ​សព្វាវុធ​ដែល​ត្រូវការ​ចាំបាច់​បំផុត​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​បច្ចេកវិទ្យា​ទំនើប​របស់​រុស្ស៊ី​ដែល​នឹង​ពង្រឹង​ដល់​យោធា​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​លោក Kim។

ទាំង​កូរ៉េ​ខាង​ជើង​និង​ទាំង​រុស្ស៊ី​សុទ្ធតែ​បាន​ប្រឆាំង​នឹង​ការ​អះអាង​របស់​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូងដែលថា កូរ៉េ​ខាង​ជើង​កំពុង​ផ្ទេរ​គ្រឿង​ផ្គត់ផ្គង់​ជា​សព្វាវុធ​ដល់​រុស្ស៊ី។

បើ​យោង​តាម​សមាជិក​សភា​កូរ៉េ​ខាង​ត្បូង​លោក Yoo Sang-bum ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េ​ខាង​ត្បូង​ជឿ​ថា​កូរ៉េ​ខាង​ជើង​បាន​ដឹក​ជញ្ជូន​គ្រាប់​ផ្លោង​កាំភ្លើង​ធំ​ជាង​មួយ​លាន​គ្រាប់​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​តាម​កប៉ាល់​និង​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេង​ទៀត​តាំង​ពី​ដើម​ខែ​សីហា​មក ដើម្បី​ជួយ​ជំរុញ​ដល់​សមត្ថភាព​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Yoo បាន​និយាយ​ថា គ្រាប់​ផ្លោង​ទាំង​នោះ​អាច​ស្មើ​នឹង​ការ​ផ្គត់ផ្គង់​រយៈពេល​ប្រហែល​ពីរ​ខែ​ដល់​រុស្ស៊ី។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េ​ខាង​ត្បូង​ជឿ​ថា កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ប្រតិបត្តិការ​រោងចក្រ​សព្វាវុធ​របស់​ខ្លួន​ពេញ​ទំហឹង​ដើម្បី​បំពេញ​តាម​តម្រូវការ​សព្វាវុធ​របស់​រុស្ស៊ី និង​បាន​កៀរគរ​ពលរដ្ឋ​ឱ្យ​បង្កើន​ផលិតកម្ម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Yoo។

គេ​ក៏​ឃើញ​មាន​សញ្ញា​ផង​ដែរ​ថា កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​សព្វាវុធ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​កាលពី​ខែ​តុលា​ដើម្បី​ផ្ដល់​ប្រឹក្សា​ដល់​មន្ត្រី​រុស្ស៊ី​អំពី​វិធី​ប្រើ​សព្វាវុធ​ដែល​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​ទៅ​ឱ្យ​រុស្ស៊ី។

មន្ត្រី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េ​ខាង​ត្បូង​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ឱ្យ​បញ្ជាក់​អំពី​ការ​អះអាង​របស់​លោក Yoo អំពី​ការ​ប្រជុំ​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG