ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​ការ​កើន​ឡើង​នៃ​ផលិតផល​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​អាស៊ី


ទាហាន​បាន​ដុត​គំនរថ្នាំញៀនណាកូទិក ក្នុងអំឡុង​ពិធី​បំផ្លាញ​ថ្នាំញៀន​រួមគ្នាមួយ ធ្វើឡើង​ដោយ​ក្រុម​ប្រឆាំង​ថ្នាំញៀន​ណាកូទិក និង​ក្រុម​ឆ្នាំ​សមុទ្រ​ប៉ាគីស្ថាន នៅជិតទីក្រុង​ Karachi ប្រទេស​ប៉ាគីស្ដាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នា២០១៥។
ទាហាន​បាន​ដុត​គំនរថ្នាំញៀនណាកូទិក ក្នុងអំឡុង​ពិធី​បំផ្លាញ​ថ្នាំញៀន​រួមគ្នាមួយ ធ្វើឡើង​ដោយ​ក្រុម​ប្រឆាំង​ថ្នាំញៀន​ណាកូទិក និង​ក្រុម​ឆ្នាំ​សមុទ្រ​ប៉ាគីស្ថាន នៅជិតទីក្រុង​ Karachi ប្រទេស​ប៉ាគីស្ដាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នា២០១៥។

ការិយាល័យ​នេះបាន​ឲ្យ​ដឹង​ថា​ ផលិតផល​និង​ចរាចរណ៍​នៃ​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នៅ​អាស៊ី​ ដែល​មាន​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​និង​ថ្នាំ​សប្បាយ​ រហូត​ដល់​ ១០លាន​នាក់។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​និង​កិច្ច​សហការ​ឲ្យ​បាន​ល្អ​ជាង​នេះ​ ក្នុង​ការ​តាក់តែង​ច្បាប់​ក្នុង​តំបន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អាភៀន​ និង​អំហ្វេតាមីននៅ​ក្នុង​តំបន់​អាស៊ី​និង​តំបន់ប៉ាស៊ីហ្វិក។​

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​ បាន​ឲ្យ​ដឹង​ថា​ ផលិតផល​និង​ចរាចរណ៍​នៃ​គ្រឿង​ញៀន​ខុស​ច្បាប់​ នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នៅ​អាស៊ី​ ដែល​មាន​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​និង​ថ្នាំ​សប្បាយ​ រហូត​ដល់​ ១០លាន​នាក់។

លោក​ Jeremy Douglas តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​ក្នុង​តំបន់​ បាន​ថ្លែង​នៅ​ឯ​សន្និសីទ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ទីភ្នាក់​ងារ​ជាតិ​សម្រាប់​ការ​អនុវត្តន៍​ច្បាប់​ថា​ ការ​ប្រើ​ប្រាស់​ថ្នាំ​សប្បាយ​ដូច​ជា​ អំហ្វេតាមីន​ បន្ត​កើន​ឡើង​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក។​

លោក​ Douglas ថ្លែង​ថា៖«ច្បាស់​ណាស់​ ទំនិញ​ផ្គត់ផ្គង់​មាន​ច្រើន​ គឺ​អាច​ច្រើន​ជាង​ពេល​មុនៗ​ទៅ​ទៀត។​ ដូច្នេះ​ តាម​ការ​អាច​ពីប្រទេស​ដែលចូលរួម​បាន​ឲ្យ​ដឹងថា​ គ្រឿង​ញៀន​មាន​ការ​កើន​ឡើង។​ លើក​លែង​តែ​ហេរ៉ូអ៊ីន​ វា​អាច​ទៅ​រួច​ដែល​ថាក្រៅ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ផលិតផល​អាភៀន​ហាក់​ដូច​នៅ​ថេរ​នៅ​ឡើយ​ ប៉ុន្តែ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​មួយ‍»។

អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​ បាន​ឲ្យ​ដឹង​ថា​ អាភៀន​និង​ប្រភេទ​ថ្នាំ​សប្បាយ​អំហ្វេតាមីន​ ដែល​ផលិត​នៅ​ក្នុង​បន្ទប់​ផលិត​លួច​លាក់​នោះ​ នៅ​តែ​ជា​គ្រឿង​ញៀន​ខុស​ច្បាប់​ដ៏​ធំ​ពីរ​ ដែល​បាន​គំរាម​កំហែង​នៅ​ក្នុង​តំបន់​អាស៊ី​និងប៉ាស៊ីហ្វិក។​
នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​ឆ្លង​ប្រទេស​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​ ១០០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ជា​មួយ​នឹង​ ៣០ពាន់​លាន​ដុល្លារ​ដែល​ជា​តម្លៃ​នៃ​ទីផ្សារ​គ្រឿង​ញៀន​ខុស​ច្បាប់។​ អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស​ធំៗ​គឺ​ស្ថិត​នៅ​ពីក្រោយ​ការ​ផលិត​គ្រឿង​ញៀន​ប្រភេទ​ថ្នាំ​សប្បាយ​ ពិសេស​ប្រភេទ​ថ្នាំ​ម៉្យាង​ហៅ​ថា​ ម៉ា​ទឹកកក។​

ភាគច្រើន​នៃ​បន្ទប់​ផលិត​ថ្នាំ​ មេតំហ្វេតាមីន​ គឺ​ស្ថិត​នៅ​ប្រទេស​ចិន​ ដែល​នៅ​ឆ្នាំ​២០១៣ ​អាជ្ញាធរ​បាន​បិទ​បន្ទប់​ផលិត​ខុស​ច្បាប់​នោះ​អស់​ ៥៧២​កន្លែង​ ហើយ​ការ​ប្រើប្រាស់​នៅ​បន្ត​កើន​ឡើង​ ពិសេស​ក្នុង​ចំណោម​យុវជន។​ មជ្ឈមណ្ឌល​ផលិត​ផ្សេង​ទៀត​ស្ថិតនៅ​អាស៊ី​ មាន​នៅ​ក្នុង​ប្រទេស​ ឥណ្ឌូនេស៊ី​ មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី ​និង​ហ្វីលីពីន។​

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ថៃ​លោក​ Paiboon Koomchaya​ បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហការ​បន្ថែម​ទៀត​នៅ​តាម​ព្រំដែន​ដើម្បី​ការ​ពារ​កសិករ​ក្រីក្រ​កុំ​ឲ្យ​លង់​ខ្លួន​ចូល​ក្នុង​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ ហើយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​រត់​ពន្ធ​សារធាតុ​គីមី​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​ថ្នាំ​ញៀន​នោះ។​

ប៉ុន្តែ​លោក​ Douglas ថ្លែង​ថា​ បញ្ហា​ប្រឈម​ដទៃ​ទៀត​គឺ​ការ​អនុវត្ត​កំណែ​ទម្រង់​ទាំង​នោះ។លោក​ថ្លែង​ថា​៖«ពួកគេ​ត្រូវ​បំបាត់​ចោល​នូវ​ឧបសគ្គ​ដែល​រារាំង​ពួកគេ​ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​រួម​គ្នា​ ពីព្រោះ​ឧក្រិដ្ឋជន​ទាំង​នោះ​នៅ​ចំពោះ​មុខ​យើង​ ពួក​គេ​គឺ​ស្ថិត​ក្នុង​តំបន់។​ ការ​អនុវត្ត​ច្បាប់នៅ​ក្នុង​តំបន់​មិន​ទាន់​មាន​នៅ​ឡើយ​ ហើយ​អនុវត្ត​ច្បាប់​ នៅ​មិន​ទាន់​មាន​ការ​សហការ​គា្ន​ឲ្យដល់​កម្រិត​ដែល​គួរ​តែ​ធ្វើ​រួម​គ្នា​នៅ​ក្នុង​តំបន់​នៅ​ឡើយ​នោះ​ទេ‍»។​

លទ្ធផល​នៃ​ការ​ប្រជុំ​អាស៊ី​ ប៉ាស៊ីហ្វិក​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ពិសេស​មួយ​នៃ​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​អំពី​បញ្ហា​គ្រឿង​ញៀន​សកល​នៅ​ដើម​ឆ្នាំ​២០១៦៕​

ប្រែសម្រួល​ដោយស្រេង​ លក្ខិណា​

XS
SM
MD
LG