ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្វែងរក​ចាប់​ខ្លួន​មេជួញដូរ​គ្រឿង​ញៀន​ម៉ិចស៊ិកចាប់ផ្តើម​​ក្រោយមានការរត់ចេញ​ពីគុក


រូប​ភាព​ឯកសារ ៖ មេ​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​អាក្រក់​នៃ​ប្រទេស​ម៉ិចស៊ិក ​Joaquin "El Chapo" Guzman កាល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤។​
រូប​ភាព​ឯកសារ ៖ មេ​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​អាក្រក់​នៃ​ប្រទេស​ម៉ិចស៊ិក ​Joaquin "El Chapo" Guzman កាល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤។​

មេ​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​អាក្រក់​នៃ​ប្រទេស​ម៉ិចស៊ិក ​Joaquin "El Chapo" Guzman ​បាន​គេច​ខ្លួន​ចេញ​ពី​គុក​ ដែល​មាន​សន្តិសុខ​យាម​កាម​តឹង​រ៉ឹង​នោះ​ ជា​លើក​ទី​២​ហើយ​ ក្នុង​រយៈពេល​១៤​ឆ្នាំ។​

អគ្គ​ស្នងការ​នគរបាល​ជាតិ ​Monte ​Alejandro ​Rubido ​បាន​ប្រាប់​ក្រុម​អ្នក​យក​ ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​Guzman​ ត្រូវ​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ​កាល​ពី​ ល្ងាច​ថ្ងៃ​សៅរ៍​ក្នុង​បន្ទប់​ទឹក​ក្នុង​គុក ​Altiplano ។

លោក​ថ្លែង​ថា​លោក​ Guzman​ បាន​គេច​ចេញ​ពី​គុក​តាម​ប្រហោង​រាង​ចតុកោណ​កែង​ខាង​ក្រោម​បន្ទប់​មុជ​ទឹក។​ លោក​ថ្លែង​ថា​រូង​ក្រោម​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ផ្លូវ​ក្រោម​ដី​ ដែល​មាន​ចម្ងាយ​១​គីឡូ​កន្លះ​ដី​ចូល​ទៅ​ទី​ក្រុង។​

ការគេច​ខ្លួន​ពី​គុក​របស់​មេ​ជួញ​ដូរ​គ្រឿង​ញៀន​ Guzman ​គឺ​ជា​រឿង​អាម៉ាស់​ របស់​លោក​ប្រធានាធិបតី​ Enrique Pena Nieto ​ដែល​ត្រូវ​គេ​សរសើរ​ពី​ការចាប់​ខ្លួន​មេ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ៕

XS
SM
MD
LG