អ.ស.ប កំពុងសម្តែងការគោរពដឹងគុណដល់ទិវាមនុស្សធម៌ពិភពលោកចំពោះស្ត្រីរាប់ ម៉ឺននាក់ដែលបានប្រថុយជីវិតក្នុងការផ្តល់ជំនួយសង្គ្រោះជីវិត ដល់ពលរដ្ឋក្រីក្ររាប់ លាននាក់នៅតំបន់មានជម្លោះ។
នៅក្នុងសេចក្តីថ្លែងការណ៍នៃទិវាមនុស្សធម៌ពិភពលោកប្រចាំឆ្នាំកាលពីថ្ងៃចន្ទអង្គការសហប្រជាជាតិនិយាយថាស្ត្រីចំនួន៤០ភាគរយ ឬចំនួន២៥ម៉ឺននាក់បានក្លាយជា បុគ្គលិកមនុស្សធម៌ពិភពលោក ដែលធ្វើការនៅទីកន្លែងដ៏គ្រោះថ្នាក់បំផុតមួយចំនួន នៅលើលោកនេះ។ តំបន់ទាំងនោះរាប់ទាំងតំបន់សមរភូមិមុខចាប់តាំងពីប្រទេសយេម៉ែន សីរី ស៊ូដង់ខាងត្បូង និងអាងបឹង Chad Basin។
Patricia Danzi ជាប្រធានគណៈកម្មាការកាកបាទក្រហមអន្តរជាតិនៅតំបន់អាហ្វ្រិកបានប្រាប់ VOA ថា ស្រ្តីនិងបុរស ដែលក្លាយជាបុគ្គលិកមនុស្សធម៌ អាចធ្វើកិច្ចការនេះ បានព្រោះពួកគេចង់សម្រាលបន្ទុកនៃការរងគ្រោះរបស់មនុស្សដ៏ទៃ។ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានសម្តែងការគោរព ដឹងគុណដល់បុគ្គលិកមនុស្សធម៌ ដែលប្រថុយជីវិត សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយជនរងគ្រោះដោយសារវិបត្តិ ហើយបានកោតសរសើរដល់អង្គការមនុស្ស ធម៌ដែលបានជួយគាំពារដល់ពលរដ្ឋក្នុងពិភពលោកដែលងាយនឹងរងគ្រោះថ្នាក់បំផុតនោះ៕