ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនកិច្ច​ព្រះអង្គម្ចាស់ក្សត្រីយ៍​សីរិនថន​នៅ​កម្ពុជា​ផ្តោត​លើ​កិច្ចការ​មនុស្ស​ធម៌​


ព្រះអង្គម្ចាស់ក្សត្រិយ៍ ​មហាចក្រី សីរិនថន នៃ​ប្រទេស​ថៃ​យាង​ចេញ​ពី​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ក្រោយ​ពេល​បាន​យាង​ដាក់​កម្រង​ផ្កា​នៅ​ទីនោះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ព្រះអង្គម្ចាស់ក្សត្រិយ៍ ​មហាចក្រី សីរិនថន នៃ​ប្រទេស​ថៃ​យាង​ចេញ​ពី​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ក្រោយ​ពេល​បាន​យាង​ដាក់​កម្រង​ផ្កា​នៅ​ទីនោះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​ សីរិនថន ​បាន​យាង​មក​ដល់​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ។

ព្រះ​អង្គម្ចាស់ក្សត្រិយ៍ ​មហាចក្រី សីរិនថន​ (Princess Maha Chakri Sirindhorn) នៃ​ប្រទេស​ថៃ បាន​យាង​ទៅ​សម្ពោធ​ការដ្ឋាន​សាងសង់​វិទ្យាស្ថានបច្ចេកវិទ្យា​កំពង់​ស្ពឺ ​ដែល​ក្នុង​នោះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ទៅ​ចូលរួម​ដឹកនាំ​ពិធីនៅ​ព្រឹក​ថ្ងៃអង្គារ​ផង​ដែរ។

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​ សីរិនថន ​បាន​យាង​មក​ដល់​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ។ ក្រោយ​ពី​បាន​មកដល់​កម្ពុជា​ភ្លាម​ ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ថៃ​ បាន​យាង​ទៅកាន់​ខេត្ត​រតនគិរី ​ដើម្បី​សម្ពោធ​មណ្ឌល​សុខភាព​និង​ក៏បាន​យាង​ទៅ​កាន់​ខេត្ត​ព្រៃវែង ​ត្បូងឃ្មុំ ​និង​កំពង់ធំ​ផង​ដែរ។​

លោក ​ហ៊ុន សែន​ បាន​រំឭក​ថា ​ គិត​ចាប់​ពី​ឆ្នាំ១៩៩៣​មក​នេះ ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​សីរិន​ថន​បាន​យាង​មក​ធ្វើ​ទស្សនកិច្ចប្រទេស​កម្ពុជា​ចំនួន​១៣លើក​ហើយ​ទាក់ទង​នឹង​វប្បធម៌​ ​ហើយ​ទស្សនកិច្ច​នេះ​គឺ​មាន​គោលដៅ​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា លើ​វិស័យ​អប់រំ ​និង​សុខាភិបាល។​ លោក​ហ៊ុន សែន​បាន​រៀបរាប់​ត្រួសៗ​អំពី​ទស្សន​កិច្ចព្រះអង្គម្ចាស់​ក្សត្រិយ៍​សីរិនថន ​នៅ​កម្ពុជា​ដូចជា​ បានជួយសាងសង់ សាលា​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​នៅ​ខេត្ត​កំពង់ធំ​ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏​បានយាង​ក្នុងពិធី​បើក​ការដ្ឋាន​សាងសង់​វិទ្យាស្ថាន​កំពង់ស្ពឺ​នេះ​ជាដើម។ ​ចំណែក​ឯ​ផ្នែក​សុខាភិបាល​វិញ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​សីរិនថន​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ ​នៅ​ខេត្ត​ភាគ​ឦសាន រួមមាន ​ខេត្ត​រតន​គិរី ​និង​មណ្ឌល​គិរី។

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​ក៏បាន​ចូល​គាស់​ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី​ផង​ដែរ៕

XS
SM
MD
LG