ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​បារាំង​មួយ​នឹង​ចាប់ផ្តើម​គម្រោងការ​មនុស្សធម៌​នៅ​កូរ៉េ​ខាង​ជើង


មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un ញញឹម​ខណៈ​ពេល​ដែល​ក្មេងៗ​ញ៉ាំ​អាហារ​កំឡុង​ទស្សនៈកិច្ច​នៅ​មណ្ឌល​កុមារ​កំព្រា​ព្យុងយ៉ាង​នៅ​ទិវា​កុមារ​អន្តរជាតិ​កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​បានរាយការណ៍​ថា​អង្គការផ្តល់​ជំនួយ​បារាំង​មួយ​ឈ្មោះ​ Triangle Generation Humanitaire ​បានចាប់ផ្តើម​គម្រោងការ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ដើម្បី​កែ​លម្អ​អាហារូបត្ថម្ភ​នៃ​ក្រុម​ជន​ដែល​ងាយ​រងគ្រោះ​ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹងដោយ​គេហទំព័រ​របស់​អង្គការ​មនុស្សធម៌​នេះ។​ ក្រុម​នេះ​គ្រោង​នឹង​ផ្តល់​ប្រាក់​១លាន​៣សែន​ដុល្លារ​ដល់​គម្រោងការ​នេះ។ គេ​រំពឹង​ថា​មនុស្ស​ប្រមាណ​២សែន​៣ម៉ឺន​៥ពាន់​នាក់ដោយ​មាន​រួម​បញ្ចូល​ក្រុម​កុមារ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផង​នឹង​ទទួល​អត្ថប្រយោជន៍​ពី​គម្រោងការ​នេះ។ គេហទំព័រ​នៃ​អង្គការ​មនុស្សធម៌​នេះ​បាននិយាយ​ថា «ជាទូទៅ​គម្រោងការ​នេះ​មាន​គោលដៅធ្វើ​វិភាគទានដល់​ការ​កែ​លម្អ​ប្រកប​ដោយ​ចីរភាព​នៃ​អាហារូបត្ថម្ភ​សម្រាប់ក្រុម​កុមារ​ដែល​ពឹង​ពាក់​លើ​ស្ថាប័ន​សង្គមកិច្ច​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​កូរ៉េ»៕

XS
SM
MD
LG