ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងរក្សា​សន្តិភាព​៣​នាក់​របស់​បេសកកម្ម​អ.ស.ប​នៅ​អាហ្វ្រិក​ដែល​កំពុង​បាត់​ខ្លួន ត្រូវ​បាន​រក​ឃើញ​ថា​ស្លាប់


កង​រក្សា​សន្តិសុខ​របស់​អ.ស.ប.​ដើរ​ត្បាត​នៅ​ក្នុង​ក្រុង​បង់ហ្គី នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។
កង​រក្សា​សន្តិសុខ​របស់​អ.ស.ប.​ដើរ​ត្បាត​នៅ​ក្នុង​ក្រុង​បង់ហ្គី នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រោយ​ការ​វាយប្រហារ​ទៅ​លើ​ក្បួន​រថយន្ត​កងរក្សា​សន្តិភាព​របស់​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ក្បែរ​តំបន់ Benkasu ដែល​មាន​ចម្ងាយ​ប្រមាណ​៤៧៤​គីឡូម៉ែត្រ​ប៉ែក​ខាង​កើត​រដ្ឋធានីបង់ហ្គី នៃ​ប្រទេស​អាហ្វ្រិក​កណ្តាល​កាល​ពី​ម្សិលមិញ សាកសព​ចំនួន​៣​ទៀត​ត្រូវ​បាន​រកឃើញ។

របាយការណ៍​បឋម​បញ្ជាក់​ថា កងរក្សា​សន្តិភាព​កម្ពុជា​ម្នាក់​ត្រូវ​បាន​សម្លាប់ ហើយ​កងរក្សា​សន្តិភាព៨​នាក់​ទៀត​រង​របួស ដែល​ក្នុង​នោះ​១​ម្នាក់​ជា​ជនជាតិ​ខ្មែរ និង​៧​នាក់​ជា​ជនជាតិ​ម៉ារុក។ កងរក្សា​សន្តិភាព​៤​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន។

ឥឡូវ​នេះ កងរក្សា​សន្តិភាព​៣​នាក់​ក្នុង​ចំណោម​៤​នាក់​ដែល​បាន​បាត់​ខ្លួន​នោះ ត្រូវ​បាន​គេ​រកឃើញ​ថា​បាន​ស្លាប់​បាត់បង់​ជីវិត។ នេះ​បើ​យោង​តាម​លោក Stephane Dujarric អ្នក​នាំពាក្យ​របស់​អង្គការ​សហប្រជាជាតិ។ អង្គការ​សហប្រជាជាតិ​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​កងរក្សា​សន្តិភាព​ដែល​បាន​រក​ឃើញ​ថា​ស្លាប់​ទាំង​៣​នាក់​នោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា កងរក្សា​សន្តិភាព​កម្ពុជា​៣​នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ការ​វាយប្រហារ​នោះ។

ក្រោយ​ពី​រកឃើញ​សាកសព​ចំនួន​៣​ទៀត នៅ​សល់​កងរក្សា​សន្តិភាព​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​កំពុង​បាត់​ខ្លួន។ អ្នក​ប្រយុទ្ធ​ដែល​ប្រឆាំង​នឹង Balaka ៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ។ បេសកកម្ម​អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ និង​កងកម្លាំង​បន្ថែម​ទៀត ដើម្បី​រក្សា​សន្តិសុខ​នៅ​កន្លែង​ប្រយុទ្ធ​គ្នា​នោះ និង​បន្ត​ស្វែង​រក​កងរក្សា​សន្តិភាព​ដែល​នៅ​បាត់​ខ្លួន។

កងរក្សា​សន្តិភាព​ដែល​រងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋធានី បង់ហ្គី ដើម្បី​ទទួល​ការ​ព្យាបាល។ ​

អង្គការ​សហប្រជាជាតិ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​មន្ត្រី​របស់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដើម្បី​ធានា​ថា ជន​ដែល​ប្រព្រឹត្ត​អំពើ​នេះ​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​និង​ទទួល​ទោស​តាម​ច្បាប់។

«យើង​និង​ប្រធាន​បេសកកម្ម​នេះ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ សហការី និង​ប្រទេស​ជាតិ​របស់​សព។ យើង​រំពឹង​ថា នឹង​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត‍»។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​របស់​អង្គការ​សហប្រជាជាតិ​ដដែល​នោះ៕

XS
SM
MD
LG