កងរក្សាសន្តិភាពរបស់អ.ស.ប.ម្នាក់ និងជនស៊ីវិលពីរនាក់បានត្រូវសម្លាប់នៅក្នុងការបាញ់គ្រាប់រ៉ូកែតនៅជិតមូលដ្ឋានមួយរបស់អ.ស.បនៅក្នុងផ្នែកខាងជើងនៃប្រទេសម៉ាលីក្នុងទ្វីបអាហ្វ្រិក។
សេចក្តីថ្លែងការណ៍មួយរបស់អ.ស.ប.និយាយថា មានទាហាន៨នាក់ទៀតបានត្រូវរបួស ហើយបានបន្តថា «គ្រាប់រ៉ូកែតក៏បានធ្លាប់ចំប្រជាពលរដ្ឋនៅខាងក្រៅជំរុំ» ដែលបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់និងមានមនុស្សបួននាក់ទៀតត្រូវរបួស។
គេមិនទាន់ដឹងច្បាស់លាស់ភ្លាមៗនៅឡើយទេថាតើនរណាជាអ្នកទទួលខុសត្រូវដល់ការវាយប្រហារនោះ ដែលបានកើតមានទ្បើងកាលពីព្រឹកថ្ងៃអាទិត្យនេះ។
ការវាយប្រហារនោះកើតមានទ្បើងមួយថ្ងៃ បន្ទាប់ពីក្រុមជនប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់និងបានធ្វើឲ្យមនុស្សមួយចំនួនទៀតត្រូវរបួសនៅក្នុងការវាយប្រហារក្នុងភោជនីយដ្ឋានមួយនៅក្នុងរដ្ឋធានី Bamako នៃប្រទេសម៉ាលី៕