ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​​អ.ស.ប.​សម្រាប់​ជន​ភៀស​ខ្លួន​ពេញ​ចិត្ត​​នឹង​ការ​ផ្លាស់​ប្តូរ​​កម្មវិធី​​តាំង​លំនៅ​ថ្មី​​​​របស់​អាមេរិក​


រូប​ឯកសារ៖ លោក​ Filippo Grandi ប្រធាន​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​​អង្គការ​សហ​ប្រជាជាតិ​​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ ថ្លែង​នៅ​ប្រទេស​កូឡំប៊ី​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។
រូប​ឯកសារ៖ លោក​ Filippo Grandi ប្រធាន​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​​អង្គការ​សហ​ប្រជាជាតិ​​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ ថ្លែង​នៅ​ប្រទេស​កូឡំប៊ី​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។

ប្រធាន​ឧត្តម​ស្នងការ​ជាន់​ខ្ពស់អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​លោក​ Filippo Grandi ​និយាយ​ថា​ប្រព័ន្ធសុំ​សិទ្ធិ​ជ្រក​កោនក្នុង​សហរដ្ឋ​អាមេរិកបាន​ក្លាយ​ជា​រឿង​មួយដែល​«មិន​អាច​គ្រប់​គ្រង​បាន»​ហើយ​ទី​ភ្នាក់ងារ​របស់លោក​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​វិញ​ជា​បណ្តើរៗឆ្ពោះ​ទៅ​រក​ប្រព័ន្ធមាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​មុនសម្រាប់​ជន​ចំណាក​ស្រុក។​

ក្នុង​បទ​សម្ភាសន៍ជាមួយវីអូអេ​លោក​ Grandi ​និយាយ​ថា​កំណែ​ទម្រង់ប្រភេទ​នេះ​មាន​លក្ខណៈ​ស្មុគ្រស្មាញ​ដែល​ត្រូវ​ប្រើ​ពេល​វេលាជា​ច្រើន​ឆ្នាំដើម្បី​ធ្វើឲ្យ​សម្រេច​បានប៉ុន្តែ​លោក​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​អ្វី​ដែល​លោកបាន​ឃើញកើត​មាន​ឡើង​ក្នុង​រដ្ឋបាល​របស់លោក​ប្រធានាធិបតីJoe Biden​បន្ទាប់​ពី​មាន​ការ​កាត់បន្ថយ​យ៉ាង​ខ្លាំងនូវ​ការតាំង​ទី​លំនៅ​ថ្មីៗរបស់​ជនភៀស​ខ្លួនក្នុង​រដ្ឋបាលលោក​ Donald Trump។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​« យើង​គាំទ្រពីព្រោះ​នេះ​គឺ​ជា​ផ្នែក​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​អនុវត្ត​ទូលំ​ទូលាយ​ដើម្បី​ដោះ​ស្រាយ​ការ​ចល័ត​របស់មនុស្សនៅ​អាមេរិក​កណ្តាល​ដែល​រួម​បញ្ចូល​ទាំង​ចលនា​ប្រជាជន​ដែល​ជា​ជន​ភៀសខ្លួន​ពីព្រោះ​ពួកគេ​រត់​ចេញ​ពី​អំពើ​ហិង្សា​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពីការ​រើសអើង។​ការងារ​នោះ​ត្រូវ​ធ្វើ​នៅ​គ្រប់​កម្រិត​ទាំងអស់​ត្រូវតែ​ធ្វើ​នៅ​ក្នុង​ប្រទេស​ដើមដែលភាគ​ច្រើន​នៅ​ប្រទេស​ហុងឌូរ៉ាស​អែលសាល់វ៉ាឌ័រ​ដល់​ប្រទេស​ហ្គាតេម៉ាឡា​ហើយ​ក៏​ត្រូវធ្វើ​នៅ​តាម​បណ្តា​ប្រទេស​ឆ្លងកាត់​ដែរ​រួមទាំង​ប្រទេស​ក្វាតេម៉ាឡានិង​ប្រទេស​ម៉ិកស៊ិក​ព្រម​ទាំង​ត្រូវ​ធ្វើ​នៅ​ព្រំដែន​ផង​ដែរ»។​

ចំនួន​ជន​ភៀស​ខ្លួនដែល​ត្រូវ​បាន​អនុញ្ញាត​មក​តាំង​ទី​លំនៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះពី​ចំនួន​៨៥.០០០​នាក់​ក្នុង​ឆ្នាំ​២០១៦​មក​ត្រឹម១៨.០០០​នាក់​ក្នុង​ឆ្នាំ​២០២០។​ រដ្ឋបាល​របស់​លោក ​Biden បាន​បង្កើន​ចំនួនជន​ភៀស​ខ្លួន​ដែល​អាមេរិក​ទទួល​យក​ដល់​ចំនួន​៦២.៥០០នាក់​ក្នុង​ឆ្នាំ​នេះ​ហើយ​មាន​គម្រោង​នឹង​បង្កើន​រហូត​ដល់​១២៥.0០០​នាក់។​

លោក ​Grandi ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​បន្ថែម​ទៅលើ​ការ​ធ្លាក់​ចុះ​ដោយ​ការ​កំណត់​របស់​រដ្ឋាភិបាល​អាមេរិក​នោះជំងឺ​កូវីដ​១៩​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់ជា​ខ្លាំងដល់​ការតាំង​ទី​លំនៅ​ថ្មីៗ​របស់​ជន​ភៀស​ខ្លួន​នៅជុំវិញ​ពិភព​លោក​ផង​ដែរក្នុង​ឆ្នាំ​២០២០​នោះ។

រដ្ឋបាល​លោក ​Biden ​បាន​បង្កើន​ការ​ទទួល​ជន​ភៀសខ្លួន​ចំនួន​ដល់​៦២.៥០០​នាក់​នៅឆ្នាំ​នេះ​ដោយមាន​ផែនការ​ជំរុញឱ្យ​បាន​ដល់​១២៥.០០០​នាក់។​

លោក​បាន​ប្រាប់ ​VOA ​ថា៖​ «សាមញ្ញ​ទេ​យើង​ត្រូវផ្អាក​ការ​ធ្វើ​ដំណើរ​តាំង​ទីលំនៅ​ថ្មី​ពីព្រោះ​មិនមាន​ជើង​យន្តហោះទៀត​ទេ។​យើង​មិន​អាច​ប្រើផ្លូវ​បាន​ទេ​ពីព្រោះ​ពួកវា​មិន​ដំណើរការ។​ទាំងនេះ​គឺជា​តថភាព​ជាក់ស្តែង​ដែល​កំពុង​ត្រូវ​បាន​ជម្នះ​យឺតៗ​ប៉ុន្តែ​វាត្រូវ​ការពេល​វេលា​ខ្លះ»៕

XS
SM
MD
LG