ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩


លោក Antonio Guterres ធ្វើ​សន្និសីទ​កាសែត​តាម​អ៊ីនធឺណិត​មួយ​កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​បុរី​ញូវយ៉ក។

ដើម្បី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ឲ្យ​រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក​ធានា​ថា អ្នក​កាសែត​អាច​ធ្វើ​ការ​របស់​ពួកគេ​ដោយ​មាន​សុវត្ថិភាព​នៅ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។

លោក Guterres បាន​ថ្លែង​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​ថា៖ «នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩ ឆ្លង​រាលដាល វា​ក៏​បង្កើន​ឲ្យ​មាន​ការ​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​ផង​ដែរ តាំង​ពី​ការ​ផ្ដល់​ដំបូន្មាន​ដ៏​គ្រោះថ្នាក់​ផ្នែក​សុខភាព រហូត​ដល់​ជំនឿ​ខុស​ផ្សេងៗ។ សារព័ត៌មាន​គឺ​ជា​ថ្នាំ​បន្សាប​សម្រាប់​ផ្ដល់​ព័ត៌មាន និង​ការ​វិភាគ​ផ្អែក​លើ​ការពិត វិទ្យាសាស្ត្រ និង​មាន​ការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ។ ប៉ុន្តែ តាំង​ពី​ជំងឺ​កូវីដ១៩ នេះ​បាន​ផ្ទុះ​ឡើង​មក អ្នក​កាសែត​ជា​ច្រើន​រង​នូវ​ការ​ដាក់​កំហិត និង​ការ​ពិន័យ​កើន​ឡើង សម្រាប់​ការណ៍​ដែល​ពួកគេ​គ្រាន់តែ​បំពេញ​ការងារ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ»។

អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ប៉ុន្តែ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នានា​មិន​ត្រូវ​កេង​ចំណេញ​ពី​ការ​ដាក់​កំហិត​ទាំង​នេះ ដើម្បី​រារាំង​អ្នក​កាសែត​មិន​ឲ្យ​បំពេញ​ការងារ​របស់​ខ្លួន​នោះ​ទេ៕

XS
SM
MD
LG