ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​អំពាវនាវ​រក​ប្រាក់​ចំនួន​១៦២​លាន​ដុល្លារ​ជួយ​ការពារ​និង​​សង្រ្គោះ​ជីវិត​នៅ​ខាង​កើត​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko (ទី២​ពី​ឆ្វេង) ថ្លែង​ទៅ​កាន់​ទាហាន​ក្នុង​ពេល​ហ្វឹកហាត់​នៅ​មូលដ្ឋាន​យោធា​នៅ​តំបន់ Chernihiv ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​វិច្ឆិកា ២០១៨។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko (ទី២​ពី​ឆ្វេង) ថ្លែង​ទៅ​កាន់​ទាហាន​ក្នុង​ពេល​ហ្វឹកហាត់​នៅ​មូលដ្ឋាន​យោធា​នៅ​តំបន់ Chernihiv ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​វិច្ឆិកា ២០១៨។

អង្គការ​សហ​ប្រជាជាតិ​កំពុង​អំពាវនាវ​រក​ប្រាក់​ចំនួន​១៦២​ លាន​ដុល្លារ​ដើម្បី​ផ្តល់​ការ​ការពារ​និង​ជួយ​សង្រ្គោះ​ជីវិត​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​ចំនួន​២​លាន​៣​សែន​នាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ឆ្នាំ​ទី៥​នៃ​សង្គ្រាម​ស៊ីវិល។​

អ.ស.ប.​បាន​រាយ​ការណ៍ថា​ មនុស្ស​ជាង​៣,៣០០​រយ​នាក់​ត្រូវ​បាន​សម្លាប់​និង​៩​ពាន់់​នាក់​បាន​រងរបួស​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​នៅ​ពេល​សង្គ្រាម​ស៊ីវិល​ផ្ទុះឡើង​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែនរវាង​ពួក​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​និង​រដ្ឋាភិបាល។​

ជម្លោះ​នេះ​នៅ​តែ​បន្ត​និង​អាច​សម្លាប់​ជន​ស៊ីវិល​រាប់​លាន​នាក់​ដែល​អាច​រង​គ្រោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​ផ្លោង​និង​ការ​លប​បាញ់។ ​ប្រជាជន​ជិត​២​លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​ចំនួន​២​លាន​៣សែននាក់​ដែល​អ.ស.ប.​គ្រោង​នឹង​ជួយ​នៅ​ឆ្នាំ​នេះ​ កំពុង​រស់នៅ​ក្នុង​តំបន់​សមរភូមិ​នៃ​ភាគី​ទាំង​សង​ខាង។​ បន្ទាត់​សមរភូមិ​នេះ​មាន​ប្រវែង​៥០០​គីឡូម៉ែត្រ​ដែល​ជា​ខ្សែ​បន្ទាត់​បែង​ចែក​កម្លាំងរដ្ឋាភិបាល​អ៊ុយក្រែន​និង​កង​កម្លាំង​ឧទ្ទាម។​

លោក ​Jens Laerke អ្នក​នាំពាក្យ​ការិយាល័យ​អ.ស.ប.​សម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌​ បាន​ប្រាប់​វីអូអេ​ថា​ ​ការអូស​បន្លាយ​កាន់​តែ​យូរនៃ​ជម្លោះ​នេះ​ មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ចាស់។ ​លោក​និយាយ​ថា ​មនុស្ស​ចាស់​មាន​ចំនួន​មួយ​ភាគ​បី​នៃអ្នក​ដែល​ត្រូវ​ការ​ជំនួយ​ដែល​ជា​សមាមាត្រ​ខ្ពស់​បំផុត​នៃ​មនុស្ស​ចាស់​ដែល​រងគ្រោះ​នៅ​ក្នុង​ពិភព​លោក៕

XS
SM
MD
LG