ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​ទំនង​ជា​ប្រធានបទ​កំពូល​នៃ​កិច្ច​ប្រជុំ​អង្គការ​អូតង់​នៅ​ថ្ងៃ​ស្អែក


លោក​រដ្ឋមន្ត្រី​ការបរទេស​ការបរទេស Mike Pompeo ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​ការបរទេស Mike Pompeo ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo គ្រោង​នឹង​ចូលរួម​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​រយៈពេល ២ ថ្ងៃ នេះ​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ស្អែក។

ការ​វាយ​ប្រហារ​របស់​ប្រទេស​រុស្ស៊ី​នា​ពេល​ថ្មីៗ​នេះ​លើ​នាវា​ទាហាន​ជើង​ទឹក​ប្រទេស​អ៊ុយក្រែន នឹង​ទំនងជា​ប្រធានបទ​កំពូល​នៅ​ឯ​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​នេះ។

រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ព្រមាន​ថា សង្គ្រាម​អាច​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​បាញ់​នាវា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ Azov កាល​ពី​សប្ដាហ៍​មុន និង​បាន​ឃុំ​ឃាំង​អ្នក​ជិះ​នៅ​លើ​នាវា​ទាំង ៣ គ្រឿង​នោះ។ រដ្ឋាភិបាល​រុស្ស៊ី​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ថា​បាន​បង្ក​ហេតុ។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ចំណាយ​បន្ថែម​លើ​ផ្នែក​យោធា​ក៏​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ក៏​នឹង​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​វិបត្តិ​អ៊ុយក្រែន និង​មហិច្ឆតា​របស់​ប្រទេស​ហ្សកហ្ស៊ី​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់។

លោកស្រី Salome Zurabishvili ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​នៃ​ប្រទេស​ហ្សកហ្ស៊ី មាន​គោល​ជំហរ​តឹងតែង​ជាមួយ​នឹង​រុស្ស៊ី​រួច​មក​ហើយ ដោយ​ហៅ​រុស្ស៊ី​ថា​ជា «មហា​អំណាច​ត្រួតត្រា​ដែល​មិន​អាច​ទាញ​ទុក​មុន​បាន» និង​បាន​សន្យា​ថា​នឹង​ជំរុញ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​លោកស្រី​ទៅ​មុខ​ដើម្បី​ឲ្យ​បាន​ក្លាយជា​សមាជិក​របស់​អង្គការ​អូតង់៕

XS
SM
MD
LG