ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អសប៖ មីយ៉ាន់ម៉ា​មិន​​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ធ្វើ​មាតុភូមិនិវត្តន៍​ទេ


ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ពួន​នៅ​ក្រោម​ឆ័ត្រ​នៅ​ពេល​ភ្លៀង​ធ្លាក់​មួយ​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ Kutupalong ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ពួន​នៅ​ក្រោម​ឆ័ត្រ​នៅ​ពេល​ភ្លៀង​ធ្លាក់​មួយ​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ Kutupalong ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោកស្រី Yanghee Lee និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​ បន្ដបំពាន​ទៅ​នឹង​ច្បាប់​អន្តរជាតិ​និង​ប្រើប្រាស់​វិធានការ​សាហាវ​ឃោរឃៅ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ជនជាតិ​ភាគតិច​នៅ​ក្នុង​រដ្ឋ Rakhine និង​រដ្ឋ Chin ដែល​ស្ថិត​នៅ​ភាគខាង​ត្បូង។

លោកស្រី​និយាយ​ថា ជនស៊ីវិល​ជាច្រើន​ត្រូវ​បាន​សម្លាប់ ​ហើយ​ជនស៊ីវិល​រាប់​ម៉ឺន​នាក់ទៀត​ត្រូវ​ផ្លាស់​លំនៅ​ដោយសារ​ការ​ប្រើប្រាស់​អាវុធ​ធុនធ្ងន់​ជាច្រើន​ប្រភេទ ដោយ​កងកម្លាំង Tatmadaw ដែល​ជា​ទ័ព​របស់​មីយ៉ាន់ម៉ា និង​កងទ័ព Arakan ដែល​ជាក្រុម​ឧទ្ទាម​មួយ​នៅ​ក្នុង​រដ្ឋ Rakhine។

លោក​ស្រី​និយាយ​ថា មិន​អាច​ទៅ​រួច​ទេ​ដែល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស មីយ៉ាន់ម៉ា វិញ​ដោយ​សុវត្ថិភាព​នោះ។ កាល​ពី​ខែ សីហា លោកស្រី​បាន​គូសបញ្ជាក់​ថា មាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ជូន​ជនភៀសខ្លួន​ចំនួន​៣.៤៥០​នាក់​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ។

លោកស្រី​និយាយ​ថា មីយ៉ាន់ម៉ា​អះអាង​ថា ខ្លួន​បាន​ធ្វើ​អ្វី​ដែល​ចាំបាច់​សម្រាប់​ដំណើរការ​មាតុភូមិនិវត្តន៍​នេះ ហើយ​បាន​បន្ទោស​ប្រទេស បង់ក្លាដែស ចំពោះ​ការ​ពន្យារពេល​ប្រតិបត្តិការ​នេះ។ ក៏​ប៉ុន្តែ​លោកស្រី​យល់​ឃើញ​ថា ការ​ពិត​គឺ​ផ្ទុយ​ស្រឡះ។

លោកស្រី Lee បានថ្លែង​ថា៖ «មីយ៉ាន់ម៉ា​មិន​បាន​ធ្វើ​អ្វី​ទាល់តែ​សោះ​ដើម្បី​បំបាត់​ប្រព័ន្ធ​ហិង្សា​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ហើយ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ Rakhine ក៏​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​នេះ​ដែរ»៕

XS
SM
MD
LG