ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ប៊ែលហ្ស៊ិក​​ជា​ក្រុមហ៊ុន​ដំបូង​ប្រកាស​​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​យោធា​មីយ៉ាន់ម៉ា


ក្មេង​រ៉ូហ៊ីងយ៉ា​ភៀស​ខ្លួន​រៀន​ភាសា​មីយ៉ាន់ម៉ា នៅ​ជំរំ​ជនភៀស​ខ្លួន​នៅ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

ក្រុមហ៊ុន​ប៊ែលហ្ស៊ិក​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ប្រកាសកាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​យោធា​មីយ៉ាន់ម៉ា​ បន្ទាប់ពី​បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​សាជីវកម្ម​នានា​ផ្តាច់​ទំនាក់​ទំនង​ហិរញ្ញវត្ថុ​ទាំងអស់​ជាមួយ​ឧត្តមសេនីយ៍​របស់​ប្រទេស​នេះ។​

ក្រុមហ៊ុន​ទូរគមនាគមន៍​ផ្កាយ​រណប​ញូវយ៉ក ​Newtec ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​ខ្លួន​នឹង​អនុវត្ត​តាម​អនុសាសន៍​របស់​អ.ស.ប.​និង​បញ្ឈប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជា​មួយ​ក្រុមហ៊ុន​ Mytel ​ដែល​ជាក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ក្នុង​ស្រុក។​ ការ​អំពាវនាវ​ពី​ក្រុម​អ្នក​ជំនាញ​អ.ស.ប.​ចំនួន​៣​នាក់​នេះ​បាន​ធ្វើ​ឡើង​មួយ​ឆ្នាំ​បន្ទាប់ពី​ពួក​គេ​បាន​និយាយ​ថា​ ឧត្តម​សេនីយ៍​កំពូលៗ​ប្រទេស​ភូមា​ គួរតែ​ត្រូវ​បាន​កាត់​ទោស​ពីបទ​ប្រល័យ​ពូជសាសន៍​ចំពោះ​តួនាទី​របស់​ពួក​គេ​នៅ​ក្នុង​ការ​បង្ក្រាបកាលពី​ឆ្នាំ​២០១៧ ​ដែល​ត្រូវ​បាន​គេជឿ​ថា​ បាន​សម្លាប់​ប្រជាជនមូស្លីម ​Rohingya ​រាប់ពាន់​នាក់។​

ក្រុម​ហ៊ុន​ Newtec​ បាន​និយាយ​ថា​ «យើង​នឹង​មិន​លក់​សេវា​ទៅ​ឱ្យ​អង្គការ​ណា​ឬ​ក្រុម​ហ៊ុនណា​ដែល​ជាប់ទាក់ទង​នឹង​យុទ្ធនាការ​នៃ​អំពើ​ហិង្សានៅ Tatmadaw ​និង​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្តទៅ​លើ​ជនជាតិ ​Rohingya ​ទេ។​

ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ការងារ​ទំនាក់ទំនង​សាធារណៈ​សម្រាប់​ក្រុម​ហ៊ុន​ Mytel ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំការ​អត្ថាធិប្បាយ​ទេ៕

XS
SM
MD
LG