ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ជនជាតិ​រ៉ូហ៊ីងយ៉ា​ឲ្យ​ធ្វើ​មាតុនិវត្តន៍


ប្រតិភូ​មីយ៉ាន់ម៉ា​អញ្ជើញ​ទៅ​ដល់​ព្រលានយន្តហោះ​មួយ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មុន​ពេល​ជួបពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​រ៉ូហ៊ីងយ៉ា។
ប្រតិភូ​មីយ៉ាន់ម៉ា​អញ្ជើញ​ទៅ​ដល់​ព្រលានយន្តហោះ​មួយ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មុន​ពេល​ជួបពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​រ៉ូហ៊ីងយ៉ា។

ទស្សនកិច្ច​របស់​ក្រុម​មន្ត្រី​មីយ៉ាន់ម៉ា​ទៅ​កាន់​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​បង់ក្លាដែស បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​នេះ​ថា ពួកគេ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​បាន។ ការណ៍​នេះ​បង្ហាញ​ពី​កង្វះ​ដំណើរការ​ទៅ​មុខ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជាង​៧​សែន​នាក់​បាន​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​យោធា​យ៉ាង​សាហាវ​ឃោរឃៅ​ក្នុង​ឆ្នាំ​២០១៧។

ដោយ​ប្រឈម​នឹង​សម្ពាធ​ពី​អន្តរជាតិ មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​អស់​រយៈពេល​រាប់​ខែ​មក​ហើយ​ថា ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​អាច​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​បាន។ ក៏​ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​និង​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ានិយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​មិន​បាន​ធ្វើការ​គ្រប់គ្រាន់​ដើម្បី​បង្កើត​មាគ៌ា​ដ៏​មាន​សុវត្ថិភាព​មួយ​សម្រាប់​មាតុភូមិនិវត្តន៍​នោះ​ទេ។ ​

ក្រុមមន្ត្រី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​សហគមន៍​រ៉ូហ៊ីងយ៉ា​រាប់​សិប​នាក់​កាល​ពី​ចុង​សប្តាហ៍ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាឲ្យ​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ។ ទស្សនកិច្ច​របស់​ក្រុម​មន្ត្រី​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជិត​ពីរ​សប្តាហ៍ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ធ្វើ​ដំណើរ​ទៅ​មេយោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing និង​ឧត្ដមសេនីយ៍​កំពូលៗ​ដទៃទៀត ដោយ​និយាយ​ថា យោធា​មិន​បាន​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហៅ​ថា​ជា​ការ​បោសសម្អាត​ជាតិពន្ធុ​នោះ​ទេ៕

XS
SM
MD
LG