ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប.​ចាប់​ផ្តើម​ផែនការ​​បន្ថយ​ការ​​ពិបាក​​របស់​ពួក​ជន​ភៀស​ខ្លួន​នៅ​អឺរ៉ុប

  • Lisa Schlein

ជន​ភៀស​ខ្លួន​ស៊ីរី​រង់ចាំ​ជាមួយ​នឹង​របស់របរ​របស់​ពួកគេ​ ដើម្បី​ចាកចេញ​ពី​ជំរំ​បណ្តោះ​អាសន្ន​នោ​ភូមិ Idomeni កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

ទីភ្នាក់ងារ​អ.ស.ប.​ខាង​ជន​ភៀសខ្លួន​​ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ និង​ដៃ​គូ​៧២​ទៀត​បាន​អំពាវនាវ​សុំ​ប្រាក់​៦៩១​លាន​ដុល្លារ​ដើម្បី​អនុវត្ត​ផែនការ​ថ្មី​មួយ​សម្រាប់​បញ្ជូន​ក្រុម​ជន​ភៀស​ខ្លួន​ឱ្យ​ទៅ​រស់នៅ​កន្លែង​ថ្មី​ និង​ជួយ​បន្ធូរ​បន្ថយ​​ស្ថានភាព​ពិបាក​របស់​ពួក​ជន​ភៀស​ខ្លួន​ និង​ពួក​ជន​ចំណាក​ស្រុក​រាប់​ម៉ឺន​នាក់​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​ឆ្នាំ​នេះ។​​

ទីភ្នាក់ងារ​អ.ស.ប.​ខាង​ជន​ភៀសខ្លួន អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ និង​ដៃ​គូ​៧២​ទៀត​បាន​អំពាវនាវ​សុំ​ប្រាក់​៦៩១​លាន​ដុល្លារ​ដើម្បី​អនុវត្ត​ផែនការ​ថ្មី​មួយ​សម្រាប់​បញ្ជូន​ក្រុម​ជន​ភៀស​ខ្លួន​ឱ្យ​ទៅ​រស់នៅ​កន្លែង​ថ្មី​ និង​ជួយ​បន្ធូរ​បន្ថយស្ថានភាព​ពិបាក​របស់​ពួក​ជន​ភៀស​ខ្លួន​ និង​ពួក​ជន​ចំណាក​ស្រុក​រាប់​ម៉ឺន​នាក់​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​ឆ្នាំ​នេះ។

ជន​ភៀស​ខ្លួន ​និង​ជន​ចំណាក​ស្រុក​ជាង​១,៣លាននាក់​មក​ពី​ប្រទេស​ស៊ីរី ​អ៊ីរ៉ាក់​ អាហ្វហ្គានីស្ថាន​ និង​តំបន់​ពយ​ខាង​កើតនៃ​ទ្វីប​អាហ្វ្រិក​ ព្រម​ទាំង​មក​ពី​កន្លែង​ឯ​ទៀតៗ​បាន​មក​ដល់​ទ្វីប​អឺរ៉ុប​ពីរ​ឆ្នាំ​មក​នេះ។​ ពួក​គេ​បាន​ជួប​ប្រទះ​ការ​ទប់ទល់​ពី​ប្រទេស​ជាតិ​នានា​ក្នុង​ទ្វីប​អឺរ៉ុប​ដែល​មាន​ការ​រារែក​មិន​ចង់​ទទួល​ពួក​គេ។ ​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​តែ​បន្តរស់នៅក្នុង​ជំរំ​ដែល​មាន​ការ​ខ្វះខាត​ និង​កន្លែង​រស់​នៅ​បណ្តោះ​អាសន្ន​ ដោយ​មាន​ជំនួយ​មិន​គ្រប់គ្រាន់​ និង​មាន​សង្ឃឹម​តែ​បន្តិច​បន្តួច​អំពី​អនាគត​ពួក​គេ។​

ផែនការ​ដែល​កំពុង​ចាប់ផ្តើម​ធ្វើ​ដោយ​ទីភ្នាក់ងារ​អ.ស.ប.​ខាង​ជន​ភៀស​ខ្លួន​ និង​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​កំណត់​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា​ ពួក​បុគ្គល​ទាំង​នេះ​មាន​សុវត្ថិភាព​ក្នុង​ការ​សុំ​សិទ្ធិ​ជ្រកកោន​ និង​ទទួល​បាន​កិច្ច​ការពារ​ផង​ដែរ។​

អ្នកស្រី​ Cecile Pouilly ​អ្នកនាំ​ពាក្យ​នៃ​អង្គការ ​UNHCR ​បាន​ហៅ​ការណ៍​នេះ​ថា​ជា​ផែនការ​មួយ​គិត​តែ​ពី​សាច់ការ—គឺ​ជា​ផែនការ​មួយ​ដែល​នឹង​ត្រូវ​ពិនិត្យ​សើ​រើ​រៀង​រាល់​ឆ្នាំ​ និង​ត្រូវ​សម្រប​សម្រួល​តាម​ការណ៍​ពិត​ជាក់ស្តែង​នៅ​នឹង​កន្លែង។អ្នកស្រី​បាន​និយាយ​ប្រាប់ VOA ​ថា​ ផែនការ​នេះ​មាន​គោលដៅ​គាំទ្រ​ដំណោះ​ស្រាយ​សម្រាប់​រយៈពេល​យូរ​ និង​វិធី​ចាត់ចែង​ចំណាក​ស្រុក​ដោយ​មាន​របៀប​រៀបរយ​និង​សេចក្តី​ថ្លៃ​ថ្នូរ។​

«យើង​តែងតែ​គាំទ្រជា​ទៀង​ទាត់​ឱ្យ​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរ៉ុប​ផ្តល់​វិធានការ​ខាង​ផ្លូវ​ច្បាប់​ច្រើន​ជាង​មុន​សម្រាប់​ឱ្យ​ពួក​ជន​ភៀសខ្លួន​ និង​ពួក​ជន​ចំណាក​ស្រុក​មក​កាន់​អឺរ៉ុប។​ ហេតុផល​គឺ​ថា​ បើ​យើង​មិន​ផ្តល់​វិធានការ​ខាង​ផ្លូវ​ច្បាប់​បែប​នេះ​ទេ​

ពួក​ជន​ទាំង​នេះ​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​រត់ពន្ធ​មនុស្ស​ដែល​នាំ​ឱ្យ​មាន​ផលវិបាក​ដ៏​ប្រល័យ​ដែល​យើង​បាន​ឃើញ​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ»។​

អ.ស.ប.​និយាយ​ថា​ មាន​មនុស្ស​ប្រមាណ​៥​ពាន់​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​២០១៦​ នៅ​ពេល​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់​តាម​នាវា​មិន​មាំទាំ​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។​

ទីភ្នាក់ងារ​ជំនួយ​សង្ឃឹម​ថា​ គេ​អាច​បញ្ចៀស​គ្រោះ​ថ្នាក់​បែប​នេះ​ ដោយ​ពួកគេ​បាន​បង្ហាញ​ជម្រើស​មាន​សុវត្ថិភាព​ជាង​មុន​ដល់​ក្រុម​ជន​ភៀសខ្លួន​ និង​ពួក​ជន​ចំណាក​ស្រុក។​ អ្នកស្រី​ Pouilly ​និយាយ​ថា​ ផែន​ការ​នេះ​គូស​បញ្ជាក់​សេចក្តី​ត្រូវ​ការ​ជា​ពិសេស​របស់​ពួក​ជន​ភៀសខ្លួន​ និង​ពួក​កូនៗ​របស់​ពួក​ជន​ចំណាក​ស្រុក​ ព្រម​ទាំង​សេចក្តី​ត្រូវការ​ជា​ពិសេស​របស់​ក្រុម​ស្ត្រី​ និង​ក្មេងស្រី​ផង​ដែរ។

អ្នកស្រី​ថ្លែង​ថា​ នឹង​មានកិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ក្រុម​កុមារ​ដែល​គ្មាន​ញាតិ​សន្តាន​មក​ជាមួយ​និង​ពួក​កុមារ​ដែល​បែកខ្ញែក​ពី​ញាតិ​សន្តាន​នៅ​អឺរ៉ុប​ ព្រមទាំង​សេចក្តី​ត្រូវការ​របស់​កុមារ​ជាង​២៥០០០​នាក់​ដែល​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី​តាម​សមុទ្រ​កាលពី​ឆ្នាំ​ទៅ​មិញ៕

ប្រែសម្រួល​ដោយ ​ឈឹម​ សុមេធ​

XS
SM
MD
LG