ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក​ច្រឡំ


រូប​ថត​ពី​កន្លែង​កើត​ហេតុ​ ដែល​យោធា​នីហ្សេរីយ៉ា​ទម្លាក់​គ្រាប់​បែក​ច្រឡំ​លើ​ជំរំ​ជន​ភៀស​ខ្លួន។

មនុស្ស​ជាង​៥០​នាក់បាន​ស្លាប់​នៅ​ពេល​ដែល​យន្ត​ហោះ​យោធា​មួយ​គ្រឿង​របស់​ប្រទេសនីហ្សេរីយ៉ា ​ទម្លាក់​គ្រាប់​បែក​ច្រឡំ​លើ​ជំរំ​មួយ​សម្រាប់​មនុស្ស​គ្មាន​ទី​លំនៅ ​កាល​ពី​ថ្ងៃ​អង្គារ​នេះ។

យន្ត​ហោះ​ចម្បាំង​នោះ​គ្រោង​ទម្លាក់​គ្រាប់​បែក​លើ​ពួក​កង​ជីវពល​ Boko Haram ​ក៏​ប៉ុន្តែ​ទម្លាក់​លើ​ជំរំ​ជន​ភៀស​ខ្លួន​មួយសម្រាប់​ពួក​អ្នក​រត់​ចេញ​ពី​ផ្ទះ​សម្បែងដោយសារ​ពួក​ភេរវករ​ នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​យោធា​ម្នាក់។

​ប្រធានាធិបតី​នៃ​ប្រទេសនីហ្សេរីយ៉ា ​លោក Muhammudu Buhari ​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ Twitter ​របស់​លោក​ថា ​«ខ្ញុំ​បាន​ទទួល​ព័ត៌​មាន​ដ៏​ក្រៀម​ក្រំមួយ​ថា​យន្ត​ហោះកង​ទ័ព​ជើង​អាកាស​របស់​យើង​បាន​ទម្លាក់​គ្រាប់​បែក​ច្រឡំ​ទៅ​លើ​សហគម​ស៊ីវិល​មួយ»។

អង្គការ​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន​បាន​និយាយ​ថា ​សមាជិក​របស់​អង្គការ​នេះបាន​ជួយ​ព្យាបាល​អ្នក​របួស​ចំនួន ​១២០​នាក់ ហើយ​ថា​អ្នក​ស្លាប់​មាន​ចំនួន​៥២​នាក់។ អង្គការ​កាក​បាទ​ក្រហម​អន្តរជាតិ​និយាយ​ថា សមាជិក​របស់​ខ្លួន​ដែល​មាន​សញ្ជាតិ​នីហ្សេរីយ៉ា ​៦​ នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG