ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ផ្តន្ទាទោស​ការ​សម្លាប់​អ្នក​រក្សា​សន្តិភាព​​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​រវាង​​អ៊ីស្រាអែល​និង​ក្រុម​ Hezbollah


ទាហាន​អ៊ីស្រាអែល​ធ្វើ​ការ​នៅ​លើតំបន់​​យាន​ជំនិះ​យោធា​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​បាញ់​ដោយ​ក្រុម​ Hezbollah នៅ​ព្រំដែន​អ៊ីស្រាអែល​ និង​លីបង់​។
ទាហាន​អ៊ីស្រាអែល​ធ្វើ​ការ​នៅ​លើតំបន់​​យាន​ជំនិះ​យោធា​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​បាញ់​ដោយ​ក្រុម​ Hezbollah នៅ​ព្រំដែន​អ៊ីស្រាអែល​ និង​លីបង់​។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.បបាន​ផ្តន្ទាទោស​ការ​សម្លាប់​អ្នក​រក្សា​សន្តិភាព​ជនជាតិ​អេស្ប៉ាញ​ ម្នាក់​នៅ​ក្នុង​ប្រទេស​ លីបង់​ ភាគ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ពុធ​ នៅ​ពេល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​ អ៊ីស្រាអែល​ និង​ក្រុម​សកម្មប្រយុទ្ធ​ Hezbollah​ នៃ​ប្រទេសលីបង់។​

នៅ​ក្រោយ​កិច្ច​ប្រជុំ​សម្ងាត់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ឯកអគ្គរដ្ឋទូត​ ប្រទេស​ អេស្ប៉ាញ​ប្រចាំ​អ.ស.ប.​ លោក​ Roman​ Oyarzun​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​លោក​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដ៏​ពេញ​លេញ​មួយ​ ហើយ​លោក​បាន​បន្ទោស​ប្រទេស​ អ៊ីស្រាអែល​ចំពោះ​មរណភាព​របស់​អ្នក​រក្សា​សន្តិភាព​រូប​នោះ។​

លោក​ Roman​ ថ្លែង​ថា​ លោក​បាន​បញ្ជាក់​ច្បាស់​រួច​ហើយ​ថា​ នេះ​គឺ​ដោយ​មក​ពី​ប្រទេស​ អ៊ីស្រាអែល​ជា​អ្នក​បង្ក​ហេតុ​នៃ​ការ​វាយ​ប្រហារនេះ។​

លោក​អគ្គលេខាធិការ​អ.ស.ប.​ Ban Ki-moon​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​វាយ​ប្រហារ​គ្នា​កាល​ពី​ថ្ងៃ​ពុធ​និង​ការ​ការ​បាញ់​ រ៉ូកែត​ ចេញ​ពី​ប្រទេស​ ស៊ីរី​ ទៅ​លើ​តំបន់​ Golan Heights​ កាល​ពី​ថ្ងៃ​អង្គារ៕

XS
SM
MD
LG