ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ផ្អាក​ផ្តល់​ប្រាក់​ចំណូល​ទៅ​ឲ្យ​ប៉ាលេស្ទីន​នៅ​ក្រោយ​ប៉ាលេស្ទីន​ចូលរួម​ក្នុង​តុលាការ ICC


ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ពិភាក្សា​ទៅ​លើ​សេចក្តី​សម្រេច​អំពី​ភាព​ជា​រដ្ឋ​របស់​ប្រទេស​ប៉ាលេស្ទីន​នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។
ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ពិភាក្សា​ទៅ​លើ​សេចក្តី​សម្រេច​អំពី​ភាព​ជា​រដ្ឋ​របស់​ប្រទេស​ប៉ាលេស្ទីន​នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។

មន្ត្រី​អ៊ីស្រាអែល​ម្នាក់​បាននិយាយ​ថា​ប្រទេស អ៊ីស្រាអែល​បាន​ផ្អាក​ប្រាក់​ចំណូល​ពន្ធដារ​ចំនួន​១២៥លាន​ដុល្លារ​ដែល​ខ្លួន​បាន​ប្រមូល​សម្រាប់​ជនជាតិ​ប៉ាលេស្ទីន​ជា​ការ​ឆ្លើយ​តប​នឹង​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ប៉ាលេស្ទីន​ក្នុង​ការចូល​រួម​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ ICC។​

ជនជាតិ​ប៉ាលេស្ទីន​ពឹងពាក់​លើ​ការ​ផ្ទេរ​ប្រាក់​ចំណូល​ប្រចាំខែ​ដើម្បី​ចាត់ចែង​រដ្ឋាភិបាល​ពួកគេ​និង​បើក​ប្រាក់បៀវត្សរ៍​ឱ្យ​ក្រុម​មន្ត្រី​រដ្ឋការ​ពួក​គេ។​

សកម្មភាព​នេះ​បាន​ត្រូវ​ធ្វើទ្បើង​មួយ​ថ្ងៃក្រោយ​ពី​ក្រុម​មន្ត្រី​ប៉ាលេស្ទីន​ដាក់​ស្នើ​ឯកសារ​ជូន​អ.ស.ប.​ដើម្បី​ចូលរួម​ក្នុង​តុលាការ​ ICC​ ដែល​ជា​វិធានការ​មួយ​អាច​ឱ្យ​ប៉ាលេស្ទីន​ស្វះស្វែង​ធ្វើការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល។

លោក​ប្រធានាធិបតី​ប៉ាលេស្ទីនMahmoud Abbas បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទាំង​នេះនៅ​ក្រោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ច្រានចោល​សេចក្តី​ព្រាង​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​បាន​កំណត់​ថ្ងៃ​ខែចុង​ក្រោយ​បង្អស់​ចំនួន​បី​ឆ្នាំដើម្បី​បង្កើត​រដ្ឋ​ប៉ាលេស្ទីន​មួយ​នៅលើ​ដែនដី​កាន់កាប់​ដោយ​អ៊ីស្រាអែល​នៅ​ក្រោយ​សង្គ្រាម​កាល​ពីឆ្នាំ១៩៦៧។​

លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បានគំរាម

ធ្វើ​ការ​សងសឹក​ដែលមិន​ជាក់លាក់​ទៅ​លើ​ការ​ខិតខំប្រឹង​ប្រែង​របស់​ប្រជារាស្ត្រ​ប៉ាលេស្ទីន​ក្នុង​ការ​ចូល​រូម​ក្នុង​តុលាការ​ ICC៕

XS
SM
MD
LG