ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ​ជំរុញ​ឲ្យ​​វ៉េណេស៊ុយអេឡា​ដោះ​លែង​ពួក​អ្នក​ប្រឆាំង​ដែល​ជាប់​ពន្ធ​នាគារ


លោក​ស្រី ​Michelle Bachelet​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រ​ជា​ជាតិ និង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Nicolas Maduro នៅ​វិមាន​ប្រធានាធិប​តី​ ក្នុង​ទីក្រុងការ៉ាកាស កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ២០១៩។
លោក​ស្រី ​Michelle Bachelet​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រ​ជា​ជាតិ និង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Nicolas Maduro នៅ​វិមាន​ប្រធានាធិប​តី​ ក្នុង​ទីក្រុងការ៉ាកាស កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ២០១៩។

លោក​ស្រី ​Michelle Bachelet​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រ​ជា​ជាតិ ​កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ដោះលែង​ពួក​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​ដោយ​សន្តិវិធី។

សំណើ​របស់​លោកស្រី​កើត​មាន​ឡើង​នៅ​ពេល​បញ្ចប់​ដំណើរ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​កាល​ពី​ថ្ងៃ​សុក្រ​នៅប្រទេសវ៉េណេស៊ុយអេឡា​ក្នុងអំឡុង​ដែល​លោកស្រី​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​វ៉េណេស៊ុយអេឡា​ លោក​ នីកូឡៃ ម៉ាឌុយរ៉ូ​ និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ Juan Guaido។

នៅ​ឯ​សន្និសីទ​កាសែត​ក្នុង​រដ្ឋ​ធានី​ការ៉ាកាស​ មុន​ពេល​ចាក​ចេញពី​វ៉េណេស៊ុយអេឡា ​លោកស្រី​ Bachelet​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ឃាំង​ទាំង​អស់​ឬ​ត្រូវ​បាន​គេ​ដក​សិទ្ធិ​របស់​ខ្លួន​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​នៅ​ក្នុង​ការតវ៉ា​ប្រឆាំង​ដោយ​សន្តិវិធី​នេះ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ​បាន​ដាក់​គំនាប​លើ​លោកស្រី ​Bachelet​ ឲ្យ​គាំទ្រ​មនុស្ស​ជាង​៧០០​នាក់​ដែល​ពួក​គេ ​និយាយ​ថា​បាន​ជាប់​ពន្ធនាគារ​ដោយ​មូល​ហេតុ​ខាង​នយោបាយ ជា​ការអះ​អាង​ដែល​ប្រធានា​ធិបតី​ ម៉ាឌុយរ៉ូ ​បាន​ច្រាន​ចោល។

លោក​ស្រី ​Bachelet​ និយាយ​ថា វ៉េណេស៊ុយអេឡា​ដែល​បាន​ប្រឈម​វិបត្តិ​មនុស្ស​ដ៏ធ្ងន់​ធ្ងរ ​ក៏​បាន​ជួប​ជាមួយ​ពួក​សកម្មជន​និង​ជនរងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ភាគ​ច្រើន​នៃ​ជន​ទាំង​នោះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​ការ​ឃុប​ឃិត​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោកស្រី​ Bachelet ​មាន​ប្រសាសន៍​ថា៖ «វាជា​ការ​ឈឺ​ចាប់​បំផុត​ដែល​បាន​ស្តាប់​ពី​បំណង​របស់​ជន​រង្គ្រោះ ​ក្រុម​គ្រួសារ​ដើម្បី​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​ការ​ប្រឈម​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់​ធ្ង​នោះ»។

ប្រធានា​ធិបតី​ ម៉ាឌុយរ៉ូ បាន​និយាយ​ថា​ លោក​នឹង​ទទួល​យក​អនុសាសន៍​របស់​លោក​ស្រី ​Bachelet៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG