ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ជា​សាកល


រូបឯកសារ៖ អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ ​លោក Antonio Guterres ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​ទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​មាន​ផែនការ​ជា​សាកល​មួយ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដោយ​លោក​បាន​ព្រមាន​ថា ភាព​មិន​ស្មើ​គ្នា​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដំបូងៗ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំង​មូល។

ថ្លែង​ក្នុង​ឱកាស​បើក​នៃ​កិច្ច​ប្រជុំ​ពិសេស​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តីពី​វ៉ាក់សាំង ដែល​ធ្វើ​ឡើង​ក្នុង​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស លោក Guterres បាន​ព្រមាន​ថា មាន​ប្រទេស​ចំនួន ១០ ដែល​បាន​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩ ចំនួន ៧៥% នៃ​ចំនួន​ដូស​វ៉ាក់សាំង​ដែល​មាន​កន្លង​មក ហើយ​មាន​ប្រទេស​ចំនួន ១៣០ ដែល​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ឡើយ។

លោក Guterres បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​តាម​អនឡាញ​នោះ​ថា៖ «ពិភពលោក​ត្រូវការ​ចាំបាច់​ជា​បន្ទាន់​នូវ​ផែនការ​ចាក់​វ៉ាក់សាំង​ជា​សាកល​មួយ ដើម្បី​ប្រមូល​ផ្តុំ​នូវ​រាល់​ប្រទេស​ទាំង​អស់ ដែល​មាន​អំណាច ជំនាញ​វិទ្យាសាស្ត្រ និង​សមត្ថភាព​ផលិតកម្ម​និង​ហិរញ្ញវត្ថុ»។

លោក​បាន​បន្ថែម​ថា ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង ២០ គឺជា​ក្រុម​ប្រទេស​ដែល​អាច​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ផ្នែក​ហិរញ្ញប្បទាន និង​ការ​អនុវត្តន៍​ដំណើរការ​ចាក់​វ៉ាក់សាំង​ជា​សាកល និង​ជា​ក្រុម​ប្រទេស​ដែល​ផ្តល់​ការ​គាំទ្រ​ទាំងស្រុង​ចំពោះ​អង្គការ​សហប្រជាជាតិ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG