ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​មួយ​ឲ្យ​ដឹងថា ​សហរដ្ឋ​អាមេរិក​អាចនឹង​មាន​​ជនភៀស​ខ្លួន​តិច​បំផុត​នៅ​ឆ្នាំ​ខាង​មុខ


កុមារភៀស​ខ្លួន​សម្រាក​នៅ​លើ​កម្រាល​ក្នុង​ជំរំ​មួយ​ក្នុង​ទីក្រុង Nuevo Laredo ប្រទេស​ម៉ិកស៊ិកកាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋបាល​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកលោក​ដូណាល់ ​ត្រាំ ​កំពុង​ពិចារណា​កាត់​បន្ថយ​កម្មវិធី​ជនភៀស​ខ្លួន​យ៉ាង​ខ្លាំង ​ដោយ​មាន​មន្រ្តី​ម្នាក់​បាន​ស្នើ​សេតវិ​មាន​មិន​អនុញ្ញាត​ឲ្យ​មាន​ជនភៀស​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​សារពើពន្ធ​ខាង​មុខ​នេះ។

ក្នុង​សេចក្តី​រាយការណ៍​របស់​កាសែត Politico ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រាប់​ឲ្យ​ដឹងថា ​ក្រុម​មន្រ្តី​រដ្ឋាភិបាល​មក​ពី​ទីភ្នាក់​ងារ​សហព័ន្ធ​ជា​ច្រើន ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​សប្តាហ៍​មុន​ ហើយ​បាន​ពិភាក្សា​ពី​ជម្រើស​ជា​ច្រើន​ដែល​រួមមាន​ការកម្រិត​ជនភៀស​ខ្លួន​ត្រឹម​៣ម៉ឺននាក់ ​ដែល​ជា​ចំនួន​អតិបរមា​ដែល​ជា​ចំនួន​ទាប​បំផុត​សម្រាប់​កម្មវិធី​ជនភៀស​ខ្លួន​នេះ។

សហរដ្ឋ​អាមេរិកបាន​ជួយ​តាំង​ទី​លំនៅ​ជនភៀស​ខ្លួន​ចំនួន​២ម៉ឺន​ ៣ពាន់ ​១រយ​ ៩០​នាក់​ ចាប់​តាំងពី​ការ​ចាប់​ផ្តើម​ឆ្នាំ​សារពើពន្ធ​២០១៩នេះមក។ ដោយ​នៅ​សល់​រយៈ​ពេល​២ខែ​កន្លះ​ទៀតរហូត​ដល់ការ​កំណត់​យកចំនួន​ថ្មី ​សហរដ្ឋ​អាមេរិក ​ទទួល​យក​ចំនួន​ជនភៀស​ខ្លួនតិចបំផុត​នៅ​ឆ្នាំ​នេះ។ នេះតាម​ទិន្នន័យ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

លោក Scott Arbeiter ប្រធាន​អង្គការ World Relief ដែល​ជា​អង្គការ​ក្រៅរដ្ឋាភិ​បាល​មួយ​ដើម្បី​ជួយ​ការតាំង​ទី​លំនៅ​ជន​ភៀសខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និយាយ​ថា លោក​បាន​ឮតួលេខជាច្រើន​ដែល​បាន​ស្នើ​នៅ​ឆ្នាំ​សាពើពន្ធ​ខាងមុខ ​ដែល​មាន​ចំនួន​ទាបបំផុតដែល​មាន​ប្រហែល​ពី ​៦ម៉ឺន​ទៅ​៧ម៉ឺននាក់​ ដែល​ជា​ចំនួន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

ការកាន់​ដំណែង​២ឆ្នាំ​ចុងក្រោយ​របស់​ប្រធានា​ធិបតី​ បារ៉ាក់ ​អូបាម៉ា រដ្ឋបាល​របស់​លោក​បាន​ខិតខំ​បង្កើនការ​អនុញ្ញាតឲ្យ​ជនភៀស​ខ្លួនចូល​ក្នុង​សហរដ្ឋ​អាមេរិក ​ជា​ពិសេស​ផ្តោតលើ​ជន​ជាតិ​ស៊ី​រី​ដែល​រត់​គេច​ចេញ​ពី​សង្គ្រាម និង​ការ​ធ្វើ​ទុក​បុក​ម្នេញ៕

XS
SM
MD
LG