ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អ.ស.ប.​បន្ត​កិច្ច​ខិត​ខំ​ប្រឹងប្រែង​បង្កើត​ភាពស្ងប់ស្ងាត់​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​


ប៉ូលីស​បង្ក្រាប​បាតុកម្ម​របស់​អ៊ីស្រាអែល​ប្រតិបត្តិការ​ក្នុង​តំបន់​ Issawiyeh ក្នុង​ទីក្រុង​ Jerusalem កាល​ពី​ថ្ងៃ​ទិ​២០ ខែ​តុលា​ ឆ្នាំ​២០១៥។​
ប៉ូលីស​បង្ក្រាប​បាតុកម្ម​របស់​អ៊ីស្រាអែល​ប្រតិបត្តិការ​ក្នុង​តំបន់​ Issawiyeh ក្នុង​ទីក្រុង​ Jerusalem កាល​ពី​ថ្ងៃ​ទិ​២០ ខែ​តុលា​ ឆ្នាំ​២០១៥។​

លោក​បាន​ គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន​ Mahmoud Abbas ក្នុង​ពេល​ដែល​លោក​បន្តព្យាយាម​ធ្វើ​ឱ្យ​ស្ងប់ស្ងាត់​ដល់​រលក​នៃ​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។​

ការជួប​ពិភាក្សា​នៅក្នុង​ទីក្រុង​ Ramallah កើត​មាន​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​លោក​បាន គីមូន​ជាមួយ​នឹង​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃ​អង្គារ ដែល​ក្នុង​អំឡុងពេល​នោះ​លោក​ប្រធាន​អង្គការ​សហប្រជាជាតិ​បាន​និយាយ​អំពី​គ្រោះថ្នាក់​នៃ​ការ​អនុញ្ញាត​ឱ្យ​មាន​ការកើនឡើង​រហូតដល់​មាន​ទំនាស់​សាសនា​ដ៏ពេញទំហឹង​មួយ ​ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ក្នុង​តំបន់។​

លោក​បាន​គីមូន បាន​ប្រាប់​ដល់​ក្រុម​អ្នក​រាយការណ៍ព័ត៌មាន​ថា ​«ការប្រើប្រាស់​វិធានការ​សន្តិសុខ​អាច​នឹង​មាន​ផលមិនល្អ ​ប្រសិន​បើ​គេ​ប្រើ​ប្រាស់​ដោយ​មិន​ខិតខំ​បន្ធូរបន្ថយ​ស្ថានការណ៍​មុន​ពេល​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ជីវិត‍»។​

កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ទទួល​រងការចោទ​ប្រកាន់​ថា ​បាន​ប្រើ​ប្រាស់​កម្លាំង​ជ្រុល​ហួស លើពលរដ្ឋ​ប៉ាឡេស្ទីន ​ក្នុង​អំឡុងពេល​កើតមាន​អំពើ​ហិង្សា​ជាច្រើន​សប្តាហ៍​ដែល​បាន​បណ្តាល​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​៨នាក់​និងជន​ជាតិប៉ាឡេស្ទីន​ជាង​៤០នាក់​ស្លាប់​បាត់​បង់​ជីវិត។

លោក​ Netanyahu ​បាន​ចោទ​លោក​ប្រធានាធិបតី​ Abbas ថា​ជាអ្នក​បំផុស​ឱ្យ​មាន​រលកហិង្សា​នាពេល​បច្ចុប្បន្ននេះប្រឆាំង​នឹង​អ៊ីស្រាអែល ដោយ​ចូលរួម​ជាមួយនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​ក្រុមហាម៉ាស​ក្នុង​ការ​អះអាង​ថា​អ៊ីស្រាអែល​កំពុង​គំរាម​កំហែង​ថា​នឹង​យក​ទីសក្ការៈនៅ​ផ្នែក​ខាងកើត​ទីក្រុង​ Jerusalem៕

XS
SM
MD
LG