ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​ជាតិ​អេរីទ្រេ​ម្នាក់​ត្រូវ​បាន​ប៉ូលីស​អ៊ីស្រាអែល​បាញ់​សម្លាប់​ដោយ​ច្រឡំ


ជន​រង​គ្រោះ​ម្នាក់​ទទួល​ការ​ជួយ​សង្រ្គោះ ក្រោយ​ពី​ខ្មាន់​កាំភ្លើង​ជាតិ​ប៉ាគីស្ថាន​ម្នាក់​បាន​បាញ់​កាំភ្លើង​នៅ​ឯ​ស្ថានីយ៍​ឡាន​ក្រុង​នោះ​ បណ្តាល​ឱ្យ​ទាហាន​អ៊ីស្រាអែល​ម្នាក់​ស្លាប់​​ នៅ​ឯ​ស្ថានីយ​ឡាន​ក្រុង​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ ឆ្នាំ​២០១៥។​
ជន​រង​គ្រោះ​ម្នាក់​ទទួល​ការ​ជួយ​សង្រ្គោះ ក្រោយ​ពី​ខ្មាន់​កាំភ្លើង​ជាតិ​ប៉ាគីស្ថាន​ម្នាក់​បាន​បាញ់​កាំភ្លើង​នៅ​ឯ​ស្ថានីយ៍​ឡាន​ក្រុង​នោះ​ បណ្តាល​ឱ្យ​ទាហាន​អ៊ីស្រាអែល​ម្នាក់​ស្លាប់​​ នៅ​ឯ​ស្ថានីយ​ឡាន​ក្រុង​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ ឆ្នាំ​២០១៥។​

ជន​ចំណាក​ស្រុក​អេរីទ្រេ​ (Eritrea) ម្នាក់​បាន​ស្លាប់​ ក្រោយ​ត្រូវ​បាន​បាញ់​ដោយ​ប៉ូលីស​អ៊ីស្រាអែល​ ​ដែល​បាន​ច្រឡំ​គាត់​ថា​ជា​ជន​ជាប់​សង្ស័យ​ម្នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ឯ​ស្ថានីយ៍​ឡាន​ក្រុង​ នៅ​ក្រោយ​ពេល​បុរស​ម្នាក់​ទៀត​បាន​សម្លាប់​ទាហាន​អ៊ីស្រាអែល​ម្នាក់ ​និង​ធ្វើ​ឱ្យ​របួស​មនុស្ស​១០​នាក់​ទៀត។

ប៉ូលីស​បាន​និយាយ​ថា​ ប៉ូលីស​មា្នក់​បាន​បាញ់​លោក​ Mulu Habtom Zerhom កាល​ពី​ថ្ងៃ​អាទិត្យ ​ក្រោយ​ពី​ជឿ​ជាក់​ថា​លោក​ជា​ជន​ល្មើស​ទី​២​។ ​វីដេអូ​មួយ​ថត​នៅ​នឹង​កន្លែង​កើត​ហេតុ​បង្ហាញ​ឱ្យ​ឃើញ​ហ្វូង​មនុស្ស​វាយ​តប់​បុរស​ត្រូវ​របួស​នេះ​ ដោយ​គាត់​ដេក​លើ​ដី​មាន​ឈាម​ចេញ​ពី​ខ្លួន​ប្រាណ​នៅ​ឯ​ស្ថានីយ៍​ឡាន​ក្រុង​ Beersheba ក្នុង​ប៉ែក​ខាង​ត្បូងនៃ​ប្រទេស​អ៊ីស្រាអែល។​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu បាន​ព្រមាន​ប្រឆាំង​នឹង​ទង្វើ​តាំង​ខ្លួន​ថា​ជា​អ្នកការពារ​អ្វី​មួយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ដោយ​លោក​បាន​និយាយ​ថា​ «គ្មាន​នរណា​ម្នាក់​ត្រូវ​កាត់​ក្តី​ដោយ​ខ្លួន​ឯង​ទេ។»

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុកបាន​ពណ៌នា​លោក Zerhom​ ថា​ជា​អ្នក​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ​មាន​អាយុ​ជាង២០ឆ្នាំ​ដែល​បាន​ស្ថិត​នៅ​ក្នុង​ក្រុង​នោះ​ ដើម្បី​បំពេញ​សំណុំ​ឯកសារ​ទិដ្ឋាការ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​មន្ត្រី​សន្តិសុខ​អ៊ីស្រាអែល​បាន​និយាយ​ថា​ អ្នក​ធ្វើការ​វាយ​ប្រហារ​ពិត​ប្រាកដ គឺ​ជា​ពលរដ្ឋ​អ៊ីស្រាអែល​ដើម​កំណើត​អារ៉ាប់​អាយុ​២១​ឆ្នាំ​ឈ្មោះ​ Mohammad al-Aqaby ដែល​គ្មាន​ប្រវត្តិ​ជា​ជន​សកម្ម​ប្រយុទ្ធ​ទេ។

ប៉ូលីស​បាន​បាញ់​សម្លាប់​ al-Aqaby នៅ​ក្រោយ​ឈ្មោះ​នេះ​បាន​បាញ់​កាំភ្លើង​នៅ​ឯ​ស្ថានីយ៍​ឡាន​ក្រុង​នោះ​ បណ្តាល​ឱ្យ​ទាហាន​អ៊ីស្រាអែល​ឈ្មោះ​ Omri Levi អាយុ​១៩​ឆ្នាំ​បាត់បង់​ជីវិត៕

XS
SM
MD
LG