ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អសប៖ ការ​វាយប្រហារ​តាម​អាកាស​លើ​មន្ទីរពេទ្យ​នៅ​ក្រុង Aleppo ជា​ «ឧក្រិដ្ឋកម្ម​សង្គ្រាម»


ក្រុម​គ្រូពេទ្យ​ពិនិត្យ​មើល​ការ​ខូចខាត​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​នៅ​ក្នុង​សង្កាត់ al-Maadi ក្រុង Aleppo​ ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
ក្រុម​គ្រូពេទ្យ​ពិនិត្យ​មើល​ការ​ខូចខាត​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​នៅ​ក្នុង​សង្កាត់ al-Maadi ក្រុង Aleppo​ ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក​អគ្គលេខាធិការ​អសប​ Ban Ki-moon​ បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​លើ​មន្ទីរ ពេទ្យ​ចំនួន​ពីរ​កន្លែង​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៃ​ប្រទេស​ស៊ីរី ​គឺ​ទីក្រុង Aleppo ​ថា​ជា​ឧក្រិដ្ឋ​សង្គ្រាម។ ​អត្ថាធិប្បាយ​នេះ​កើត​ឡើង​ដំណាល​គ្នា​ដែល​សរអា ព្រមាន​កាត់ផ្តាច់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​រុស្ស៉ីលើ​បញ្ហា​ស៊ីរី ​ល្គឹកណា​មាន​ជំហាន នានា​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​ក្រុង​ Aleppo។

លោក​ បាន ​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា​ ចូរ​ឲ្យ​យើង​យល់​ច្បាស់​ថា​ អ្នក​ដែល​ប្រើ​អាវុធ​ប្រល័យ​លោក​កាន់​តែ​ច្រើន​ ត្រូវ​ដឹង​ច្បាស់​ពី​អ្វី​ដែល​គេ​បាន​ធ្វើ។​ គេ​ដឹង​ខ្លួន គេ​ថា ​គេ​កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម‍។

លោក​អគ្គលេខាធិការ​បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​លោក​យ៉ាង​ខ្លាំង​ទាក់ទង​នឹង បញ្ហា​បំផ្លាញ​មន្ទីរពេទ្យ​នេះ។

ជាមួយគ្នា​នេះ​ដែរ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សរអា​ John Kerry ​បាន​សន្ទនា តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​របស់​លោក​គឺ​រដ្ឋ​មន្ត្រីរុស្ស៉ី​ Sergei Lavrov ​ដោយ​បាន ប្រាប់​លោក​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​រៀបចំ​ផ្អាក​ទំនាក់​ទំនង​ទ្វេ​ភាគី​ជាមួយ​រុស្ស៉ី​លើ​បញ្ហា​ទាក់ទង​នឹង​ប្រទេស​ស៊ីរី ​លើកលែង​តែ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចាត់​វិធានការ​ជាបន្ទាន់​នានា ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​ក្រុង ​Aleppo ​ហើយ​ស្តារ​ឡើង​វិញ​បញ្ហា​ប្រទូស​សារ៉ាយ​ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​មហា​អំណាច​ទាំង​ពីរ៕

XS
SM
MD
LG